Borussia Dortmund ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Man Utd

Detail Top Banner

បើតាមការចុះផ្សាយរបស់ Sky Sports នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣បានអោយដឹងថា ក្រុម Borussia Dortmund ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Man Utd គឺកីឡាករ Jadon Sancho ត្រឡប់ទៅវិញ ។

ប្រភពខាងលើក បញ្ជាក់ថា ការពិភាក្សាដំបូងត្រូវបានធ្វើឡើងលើកិច្ចព្រម ព្រៀងខ្ចីជើងរហូត ដល់ចុងបញ្ចប់នៃរដូវកាលនេះ ដែលនឹងធ្វើឱ្យ Sancho ត្រលប់ទៅក្លឹប Bundesliga វិញ ។  កិច្ចសន្យារបស់កីឡាករជម្រើសជាតិអង់គ្លេសនៅ Old Trafford ឈានដល់ឆ្នាំ២០២៦ ដោយ Man United មានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។ Sancho មិនបានលេងឱ្យ Man Utd ចាប់តាំងពីការទទួលជ័យជម្នះ ៣២ លើ Nottingham Forest នៅ Old Trafford កាលពីថ្ងៃទី២៦ ខែសីហា បន្ទាប់ពីមានមតិសាធារណៈ ជនរិះ គន់ លោក Erik ten Hag ដែលរិះគន់ចំពោះទម្រង់លេងរបស់ Sancho ក្នុងការហ្វឹកហាត់។បិសាចក្រហម មិនមានដំណោះស្រាយចំពោះបញ្ហាប្រឈមនេះឡើយ ហើយបានអនុញ្ញាតិ អោយខ្សែប្រយុទ្ធខាងលើ មានឱកាសវិលត្រឡប់ទៅកាន់ Dortmund វិញ។ ទោះជាយ៉ាងនេះក៏ពិតមែន ប៉ុន្តែកិច្ចព្រមព្រៀងមិនទាន់សម្រេចនៅឡើយនោះទេ ដោយកំពង់ស្ថិតក្នុងការពិភាក្សា ពីក្រុមភាគីទាំងសងខាង ។

សូមរំលឹកថា Man Utd បានចុះហត្ថលេខាលើ Sancho ពី Dortmund នៅរដូវក្តៅឆ្នាំ២០២១ ក្នុងកិច្ចព្រម ព្រៀងតម្លៃ ៧៣ លានផោន ។

You might also like