កីឡាទាំងពីរប្រភេទ ដែលខេត្តកណ្តាលរៀបចំ អបអរសាទរទិវាជ័យជម្នះ ៧ មករា ចាប់ផ្តើមប្រកួតព្រឹកមិញ
ខេត្តកណ្តាល ៖ ការប្រកួតកីឡាប៉េតង់ និងការប្រកួតបាល់ទាត់ ដែលមន្ទីអប់រំយុវជន និងកីឡាខេត្តកណ្តាល បានរៀបចំដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតជាផ្លូវការនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ដែលចាប់ផ្តើមតាមទីលាននៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល និងទីលានបាល់ទាត់ខេត្តកណ្តាល និងវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ។
បើតាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតនេះមានរយៈពេល ៤ ថ្ងៃដែលប្រព្រឹត្តិចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៤ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់ ។ចំពោះវិញ្ញាសាកីឡាបាល់ទាត់ វ័យចាស់មាន ៥ ក្រុម (ចំពោះអាយុយោង តាមបទបញ្ជាបច្ចេកទេស នៃការប្រកួត) ដោយប្រើរូបមន្តសន្សំពិន្ទុ ដោយទំាង ៥ ក្រុមដើម្បីរកក្រុមមួយដែលមានពិន្ទុខ្ពស់ជាងគេ នឹងគ្រងតំណែងជើងឯក ការប្រកួតជាផ្លូវការពហុកីឡដ្ឋាន ខេត្តកណ្តាលចាប់ថ្ងៃទី ៤ តទៅ ។ចំណែកកីឡាប៉េតង់មាន ៣ កម្រិត គឺបុរស (ចាប់ពីអាយុ១៥ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ រីឯនារី (ចាប់ពីអាយុ១៨ ឆ្នាំ ៣៩ ឆ្នាំ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់ និងវ័យចាស់ (ចាប់ពីអាយុ ៣៦ ឆ្នាំ ឡើងទៅ) វិញ្ញាសា ៣ នាក់ ទល់ ៣ នាក់។ ក្រុមកីឡាប៉េតង់មាន ៤៦ ក្រុមក្នុងនោះក្រុមប៉េតង់វយ័ចាស់ មាន ២៧ ក្រុម ក្រុមយុវជនមាន ១១ ក្រុម និងក្រុមយុវនារីមាន ៨ក្រុម៕