ប៉ូលីសពង្រឹងការការពារនៅមុនព្រឹត្តិការណ៍ប៉ារីសឆ្នាំ 2024 ចូលមកដល់
ក្រុមប៉ូលីសបរទេសរាប់សិបនាក់ បានដើរល្បាតក្នុងរដ្ឋធានីបារាំងដើម្បីពង្រឹងការការពារក្នុងតំបន់ មុនព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឈានចូលមកដល់។
មន្ត្រីប៉ូលិសអេស្ប៉ាញជាង ២០០នាក់ បានល្បាតជុំវិញទីក្រុងនានារបស់បារាំង ខណៈដែលជនជាតិប្រេស៊ីល ២០នាក់ផ្សេងទៀត នឹងជួយសហការីប៉ូលីសបារាំងរបស់ពួកគេ។
ប៉ូលីសបារាំងបាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ X. ថា ប៉ូលីសសរុបប្រហែល 1,800 នាក់មកពីជាង 40 ប្រទេសត្រូវបានគេរំពឹងថានឹងជួយប៉ូលីសបារាំង។ មន្រ្តីបន្ថែមនឹងជួយក្នុងអំឡុងពេលពិធីបើកកីឡាអូឡាំពិកដែលមិនធ្លាប់មានពីមុនមកនៅទន្លេ Seine នៅថ្ងៃសុក្រក្រោយ (ថ្ងៃទី 26 ខែកក្កដា) ។
ប៉ូលីសប្រហែល 45,000 នឹងត្រូវបានបញ្ជូនដើម្បីធានាសន្តិសុខនៃពិធីនេះ រួមទាំងកងកម្លាំងអន្តរាគមន៍ពិសេសផងដែរ។ អ្នកលបបាញ់នឹងត្រូវបានដាក់ពង្រាយនៅលើកំពូលអគារនៅតាមផ្លូវ។ ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក នឹងមាននៅនឹងកន្លែង។