ខេត្តកោះកុង និងមហាផ្ទៃដណ្តើមបានមេដាយមាសម្នាក់១គ្រឿ ខណៈក្រសួងការពារជាតិឈ្នះមេដាយមាសប្រាក់២គ្រឿងឈរនៅលេខ២ ការប្រកួតកីឡាជាតិលើកទី៤

Detail Top Banner

ភ្នំពេញ៖ក្រុមទូកប្រពៃណីខ្នាតអន្តរជាតិ”ទូកនាគ”ខេត្តកោះកុង ដណ្តើមបានមេដាយមាសលើវិញ្ញាសាប្រណាំងអុំចម្ងាយ៨០០ម៉ែត្របុរសចំណុះ១២នាក់ ខណៈក្រុមទូកប្រពៃណីខ្នាតអន្តរជាតិចម្រុះបុរសនារី អុំចម្ងាយ២០០ម៉ែត្រ ក្រសួងមហាផ្ទៃដណ្តើបានមេដាយមាស ឈរនៅចំណាត់ថ្នាក់លខ១ជាមួយកោះកុង និងក្រុមទូកប្រពៃណីខ្នាតអន្តរជាតិ ក្រសួងការជាតិឈរនៅចំណាត់លេខ២ ដោយដណ្តើមបានមេដាយប្រាក់២គ្រឿង រីឯព្រៃវែង និង ខេត្តកណ្តាលឈរនៅចំណាត់លេខ៣ ដណ្តើមបានមេដាយសំរិទ្ធម្នាក់១គ្រឿង។


ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ស្វាយរៀង បានគូសបញ្ជាក់ឱ្យដឹងថា នេះជាលើកទី១ហើយ ដែលខេត្តស្វាយរៀងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាតិ បន្ទាប់ពីឯកឧត្តម អភិសន្តិបណ្តិត សរ សុខា ប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូងអ៊ីងកម្ពុជា ជ្រើសរើសយកខេត្តស្វារៀងជាជុំហ្វឹកហាត់ និងប្រកួតសម្រាប់ប្រភេទកីឡាទូក។ ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ពិតជាមានមោទនៈភាពបំផុស បានក្លាយជាខេត្តគោលដៅចូលរួមចំណែកគាំទ្រអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាទូកឱ្យបានកាន់តែទូលំទូលាយ ដើម្បីបោះជំហានទៅរកសក្កានុពលការប្រកួតប្រជែងនៅអន្តរជាតិ។


ឯកឧត្តម អភិបាលខេត្តស្វារៀងរៀង បានលើកឡើងបន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ មិនត្រឹមតែផ្តល់លទ្ធភាពឱ្យខេត្តស្វាយរៀងចូលរួមចំណែកក្នុងការអភិវឌ្ឍកីឡាទូកជាមួយសហព័ន្ធប៉ុណ្ណោះនោះទេ វាថែមទាំងបានផ្តល់នូវភាពសប្បាយរីករាយជូនប្រជាពលរដ្ឋទស្សនា ជាមួយនិងការប្រណាំងទូក “ង”ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែដែលនិងឈានចូលមកដល់នាពេលខាងមុខនេះផងដែរ។ការទទួលបាននូវកេត្តិយសដ៏ថ្លៃថ្នានេះ បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរ អំពីការរីកចំរើននិងការអភិវឌ្ឍនៃខេត្តស្វាយរៀង ទាំងនៅក្នុងវិស័យកីឡា វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អប្រសើរអំណោយផលដល់ការរៀបចំព្រឹត្តិការណ៍នានាដូចជាព្រឹត្តិការណ៍នេះជាដើម។


ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ តំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូងអ៊ីងកម្ពុជា បានថ្លែងថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នេះ គឺជាចលនាយុទ្ធនាការផ្សព្វផ្សាយកីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិត កីឡាគ្មានគ្រឿងញាន កីឡាគ្មានផ្សែងបារី កីឡាប៉ៃតងកីឡាស្អាតស្អុំ និងកីឡាគ្មានសារធាតុដូប៉ា។


ឯកឧត្តម អនុប្រធានបានគូសបញ្ជាក់ទៀតថា ថ្វីត្បិតការប្រកួតមានរយៈពេលខ្លីក៏ពិតមែនប៉ុន្តែវាបានផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីបានវាស់ស្ទុង់កម្រិតបច្ចេកទេស បញ្ចេញនូវទេពកោសល្យដែលបានហ្វឹកហាត់កន្លងមក។ជ័យជំនះដែលកីឡាករកីឡាការិនីយើងទទួលបាននូវពេលនេះ ពិតជាមិនអាចកាត់ថ្លៃបានពីការហ្វឹកហាត់ជាប្រចាំបូកផ្សំនិងការតស៊ូព្យាយាមគោរពវិន័យប្រកបដោយក្រមសិលៈធម៌ល្អនិងបទដ្ឋានបច្ចេកទេសត្រឹមត្រូវក្នុងការប្រកួត។ជាមួយគ្នានោះ ឯកឧត្តម បានផ្តាំផ្ញើរដល់កីឡាករកីឡាការិនីជាប់ជ័យលាភីសូមបន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព រីឯអ្នកចាញ់ក៏សូមកុំអស់សង្ឈឹម ដោយប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីដណ្តើមបានជោគជ័យនៅពេលក្រោយ។


សូមបញ្ជាក់ថា ការប្រកួត នេះ ធ្វើឡើងរយៈពេល៣ ថ្ងៃគឺ ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើការប្រកួតលើ២វិញ្ញាសា
ដោយគឺ បុរសចំណុះ១២នាក់ អុំប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាប្រណាំងចម្រុះបុរសនារីអុំចម្ងាយ២០០ម៉ែត្រ ក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “បុរសមាន៨ក្រុម និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “ចម្រុះបុរសនិងនារីមាន៧ក្រុម មកពីខេត្ត និងក្រសួងចំនួន៨ មានដូចជា ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្ត កណ្តាល ឧត្តរមានជ័យ កោះកុង ព្រៃវែង ព្រះស៊ីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ៕

You might also like