អប​អរសាទរ ! កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ឈ្នះមេដាយសំរិទ្ធ ១ នៅសាធារណរដ្ឋម៉ាល់ឌីវ

Detail Top Banner

ភ្នំពេញ៖កីឡាករកីឡាកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយ ឈ្នះមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មពិភពលោក លើកទី១៥ ឆ្នាំ២០២៤ នៅទីក្រុង ADDU សាធារណរដ្ឋម៉ាល់ឌីវ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ ចៅក្រមអន្តរជាតិ គ្រូបង្វឹក កីឡាករកាយវប្បកម្មនៃចំនួន ៣ នាក់ ចូលរួម។


លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមបានប្រាប់តាមអនឡាញពីសាធារណរដ្ឋម៉ាល់ឌីវថា កីឡាករកាយវប្បកម្មកម្ពុជា យូ ឃាងហ៊ុយឈ្នះមេដាយសំរិទ្ធ ១ គ្រឿងលើវិញ្ញាសា Men’s Sports Physique over 180cm +4Kg នៃការប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក ខណៈកីឡាករកាយវប្បកម្ម ថៃ ទទួលបានមេដាយមាស និងកីឡាករកាយវប្បកម្មតាហិតទីទទួលបានមេដាយប្រាក់ ។

You might also like