Detail Top Banner

(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ទទួលបានទឹកប្រាក់ចំនួន ២០៧០០ដុល្លារសហរដ្ឋអាមេរិច ពីរក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition សម្រាប់ត្រៀមរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងចាប់ផ្ដើម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ។ នេះបើតាមការអោយដឹងរបស់លោកស្រី ឈុន ណៃឈីវ តំណាងក្រុមហ៊ុន Herbalife Nutrition នៅក្នុងសន្និសិទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកស្រី ឈុន ណៃឈីវ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការក្លាយជាដៃគូឧបត្ថម្ភ ដល់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ហើយលោកស្រីក៏សង្ឃឹមថា នឹងក្លាយជាដៃគូសហការយូរអង្វែងជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ ។ តំណាងក្រុមហ៊ុនរូបនេះ ជឿជាក់ថា ថវិការដែលបានឧបត្ថមនេះ នឹងអាចរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡាប្រភេទនេះ ឲ្យកាន់តែរីកចម្រើន និងឈានទៅប្រកួតដោយស្មើមុខមាត់លើឆាកអន្ដរជាតិ  ។

ទន្ទឹមជាមួយគ្នានោះ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន ក៍បានថ្លែងការអរគុណយ៉ាងជ្រោវជ្រៅ ដល់ក្រុមហ៊ុន Herbalife Nutrition ដែល បានជួយដល់ការអភិវឌ្ឍន៍កីឡាទោចក្រយានកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការរីកចម្រើន ។

លោកបន្ដថា «គោលដៅនៃការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ទី១-អនុវត្តផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ មានការឯកភាពពីឯកឧត្តម ប៉ាន់ សូរស័ក្ដិ ប្រធានសហព័ន្ធ ត្រូវពង្រឹងសមត្ថភាពគណៈកម្មការបច្ចេកទេស និងគណៈកម្មការរៀបចំ ។ (ទី២- តាមរយៈការប្រកួតនេះ និងបង្ហាញពីការវិវឌ្ឍសមត្ថភាព និងកម្រិតបច្ចេកទេសរបស់អត្តពលិសម្រាប់ស្វែករកអ្នកមានសមត្ថភាពត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ចុងឆ្នាំ២០២១ នេះ ។

You might also like