សហព័ន្ធកីឡាវាយកូនបាល់នឹងផ្តល់សម្ភារៈកីឡាអំណោយទទួលបានពីសប្បុរសជនស្វីសចែកជូនខេត្តចំនួន៣មានសៀមរាប បាត់ដំបង និងកែប

Detail Top Banner

លោក ឧកញ៉ា ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងប្រាប់អ្នកព័ត៌មានកីឡា នារសៀលម្សិលមិញថា សម្ភារៈកីឡា និងសំលៀកបំពាក់ ដែលទទួលបានពីសប្បុរសជនស្វីស លោក មីឆែល ផឺស Michel Pasche តាមរយៈសហព័ន្ធវាយកូនបាល់កម្ពុជា នឹងត្រូវយកទៅចែកជូនកីឡាករការិនីវាយកូនបាល់ចំនួន៣ខេត្ត មានដូចជា ខេត្តសៀមរាប បាត់ដំបង និងខេត្តកែប។

លោក ឧកញ៉ា បញ្ជាក់ទៀតថា សម្ភារៈកីឡាមានសំសៀកបំពាក់ និងថវិកាខ្លះផងដែរ គឺសហព័ន្ធយើងបានទទួលពី លោក Michel Pasche បានចំនួន២ឆ្នាំមកហើយ តាមរយៈមូនិធិដែ លមានឈ្មោះថា Tennis Cambodia For Kids ដែលកិច្ចសហការវាងលោក Michel Pasche និងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្តល់ជូនកុមារកម្ពុជាដែលចូលចិត្តកីឡាវាយកូនបាល់។ ឧកញ៉ា ទេព រិទ្ធីវិទ្ធ អះអាងទៀតថា តាមរយៈមូលនិធិដែលទទួលបានពីលោក Michel Pasche នេះ វាបានរួមចំណែកយ៉ាងខ្លាំងក្នុងកម្មវិធីអភិវឌ្ឍរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា សម្រាប់ការបង្កើតធនធានកីឡាករ កីឡាការិនីវាយកូនបាល់ឲ្យបានច្រើននៅកម្ពុជានាពេលអនាគត។ សូមបញ្ជាក់ថា សហព័ន្ធកីឡាករវាយកូនបាល់កម្ពុជាបានចាប់ផ្តើមស្តាអភិវឌ្ឍឡើងវិញ ក្នុងឆ្នាំ១៩៩៤ ហើយសហព័ន្ធបានបង្កើតកម្មវិធីបណ្តុះបណ្តាលគ្រូៗ និងចៅក្រមអាជ្ញាកណ្តាលជាច្រើននៅតាមបណ្តាខេត្ត ដើម្បីបន្ថែមចំណេះជួយបង្កើតធនធាន កីឡាករ កីឡាការិនីវាយកូនបាល់ឲ្យបានច្រើននៅកម្ពុជា ។ ទន្ទឹមជាមួយកម្មវិធីបណ្តុះបណ្តាលនោះផងដែរ សហព័ន្ធក៍តែងតែផ្តល់ជាសម្ភារៈកីឡាជួយដល់កីឡាករ កីឡាការិនីនៅរាជធានីភ្នំពេញ និងបណ្តាលខេត្ត ដែលខ្វះខាត ដើម្បីឲ្យពួកគេមានលទ្ធភាពចូលហ្វឹកហាត់កីឡាវាយកូនបាល់៕

You might also like