AIA Cambodia និង អង្គការផ្កាយសមុទ្រកម្ពុជា ចាប់ដៃគ្នាពង្រីកសកម្មភាពកីឡាបាល់ទាត់ទៅកាន់បណ្តាលខេត្ត ដើម្បីផ្តល់ឱកាសឲ្យយុវជននៅតាមបណ្តាខេត្តបានលេងកីឡាបាល់ទាត់

Detail Top Banner

អង្គការផ្កាយសមុទ្រកម្ពុជា និង AIA Cambodiaបានចាប់ដៃគ្នាធ្វើការពង្រីកសកម្មភាពបាល់ទាត់នៅទូទាំងប្រទេសកម្ពុជា ដែលជំហានដំបូងគ្រោងរៀបចំទឹកដីខេត្តបាត់ដំបង ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនៗនៅតាមបណ្តាខេត្តបានលេងកីឡាបាល់ទាត់។

លោក យិន សាមឌី ប្រធានកម្មវិធីបាល់ទាត់នៃអង្គការផ្កាយសមុទ្រ មានប្រសាសន៍ថា ការប្រកួតលីគយុវជនវិលជុំ AIA អាយអេសអេហ្វ ឆ្នាំ២០២១ លីគបាល់ទាត់យុវជនកម្រិតមូលដ្ឋានធំជាងគេក្នុងប្រទេសកម្ពុជា បានប្រារព្ធឡើងនៅទីលានបាល់ទាត់ វិសាលក្លឹប (Visal Club) ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ មានក្រុមបាល់ទាត់ចំនួន ៤០ក្រុមចូលរួមប្រកួត។

លោក បញ្ជាក់ថា នេះក៏ជាលើកទីដំបូង ដែលយើងបានរៀបចំការប្រកួតនៅក្រៅទីក្រុងភ្នំពេញ ចាប់តាំងពីការបង្កើតលីគនេះមក។ លោក យិន សាម៉ាឌី គូបញ្ជាក់ទៀតថា តាមរយៈសកម្មភាពដែលយើងបានរៀបចំនេះ យើងសង្កេតឃើញថា យុវជននៅតំបន់នេះស្រលាញ់បាល់ទាត់ ហើយ ឃើញមានមនុស្សជាច្រើនបានមកចូលរួមគាំទ្រដោយក្ដីសប្បាយរីករាយ›។

លោក ជឿជាក់ថា កម្មវិធីប្រកួតលីគនេះ វានឹងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំបន់ដែលយើងបានជ្រើសរើសពីព្រោះវាមានចម្ងាយឆ្ងាយពីក្រុងបាត់ដំបង និងនៅជិតព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។ យុវជននៅទីនោះមិនមានលទ្ធភាព ក៏ដូចជាឱកាសគ្រប់គ្រាន់ក្នុងការចូលរូមក្នុងការប្រកួតនានា ដូច្នេះវានឹងមានការទាក់ទាញយ៉ាងខ្លាំងក្នុងការប្រកួតលីគនៅទីនោះ›។

កញ្ញា ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រកម្ពុជា បានបង្ហាញអំពីផែននៃការពង្រីកវិសាលភាព ក្នុងការប្រកួតលីគយុវជន (Youth League): ថា‹ផែនការ ៥ឆ្នាំបន្ទាប់របស់យើងគឺដើម្បីពង្រីកការប្រកួតលីគផ្ដល់ឱកាសដល់ក្មេងតតាមបណ្ដាខេត្តផ្សេងៗទៀត ។ កញ្ញាពន្យល់ថា គោលបំណងរបស់យើងគឺផ្ដល់ឲ្យក្មេងៗនៅក្រៅរាជធានីភ្នំពេញទទួលបានឱកាសក្នុងការចូលរួមការរៀបចំការប្រកួតបាល់ទាត់នានា ដែលភាគច្រើនពួកគេមិនត្រូវបានផ្ដល់ឱកាស›។ នាយិកាអង្គការផ្កាយសមុទ្រកម្ពុជា (ISF)លើកឡើងទៀតថា អង្គការផ្កាយសមុទ្រកម្ពុជា (ISF)គ្រោងនឹងធ្វើឲ្យមានការភ្ញាក់ផ្អើលផ្សេងៗទៀតនៅទូទាំងប្រទេសនាពេលខាងមុខនេះ ជាមួយនឹងការប្រកួតលីគដែលមានរយៈពេល ១០សប្ដាហ៍ នឹងប្រារព្ធឡើងជាប្រចាំឆ្នាំក្នុងខេត្តផ្សេងៗទៀត ហើយនឹងមានការប្រកួតលីគរយៈពេល ១៦សប្ដាហ៍មួយទៀត ដែលនឹងត្រូវធ្វើឡើងក្នុងរាជធានីភ្នំពេញ។ ខណៈពេលដែលការប្រកួតលីគនេះត្រូវបានធ្វើឡើងនាទឹកដីខេត្តបាត់ដំបង ប៉ុន្តែវាមិនមែនជាលើកទី១ទេដែលអង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំសកម្មភាពនានានៅទីនោះ។កញ្ញា អះអាងថា កម្មវិធីនេះ មានការចូលរូមបង្ហាញសមត្ថភាពប្រកួតពីសំណាក់ក្រុមបាល់ទាត់ចំនួន ៤០ក្រុម ដែលចែកចេញជា ៤ប្រភេទ រួមមាន៖ យុវជនអាយុក្រោម ១០ឆ្នាំ(ប្រុស) យុវជនអាយុក្រោម ១៤ឆ្នាំ(ប្រុស) យុវជនអាយុក្រោម ១៤ឆ្នាំ(ស្រី) និង យុវជនអាយុក្រោម ១៨ឆ្នាំ (ស្រី)។   

សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ខេមបូឌា (AIA Cambodia) បានធ្វើការឧបត្ថម្ភការប្រកួតលីគយុវជនរបស់យើងចំនួន ៤ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១៨ ។ ការសហការនេះបានផ្ដល់ឲ្យក្មេងៗប្រុសស្រីដែលមិនមានការលើកកម្ពស់សិទ្ធិ ដើម្បីទទួលបានឱកាសក្នុងការលេងបាល់ទាត់ក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព៕

You might also like