សហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា NOCC និង ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទទួលបានការឧបត្ថម្ភម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគពីក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត

Detail Top Banner

ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២០គ្រឿង ត្រូវបានក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត ធ្វើការឧបត្ថម្ភ តាមរយៈ កញ្ញា មាស តឿ អគ្គហិរញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នាព្រឹក ថ្ងៃ ទី ០៦ ខែ មេសា ឆ្នាំ២០២១ម្សិលមិញនេះ។

កញ្ញា មាស តឿ បានបញ្ជាក់ថា ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគចំនួន២០គ្រឿងនេះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត បានឧបត្ថម្ភដល់ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន១០គ្រឿង ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចំនួន៥គ្រឿង និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំនួន៥គ្រឿង។

កញ្ញា អគ្គហិរញឹកខាងលើ អះអាងទៀតថា ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគទាំងអស់ និងត្រូវបែងចែកទៅតាមអង្គភាពកីឡាដែលមានឈ្មោះទទួលបាន ដើម្បីយកទៅប្រើប្រាស់ក្នុងការសំលាប់មេរោគនានា និងមេរោគកូវីដ១៩។

កញ្ញា មាស តឿ អ្នកទទួលតំណាងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺតដែលបានឧបត្ថម្ភនូវម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ចំពេលដែលសហព័ន្ធមានតម្រូវការប្រើប្រាស់សម្រាប់សំលាប់មេរោគនានា និង មេរោគកូវីដ១៩ នៅកន្លែងធ្វើការងារ និងកន្លែងអត្តពលិកជម្រើសជាតិហ្វឹកហាត់ ដើម្បីបង្កាទប់ស្តាត់ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដល់កីឡាករការិនី និងមន្រ្តីបំរើរការជូនសហព័ន្ធ។

តំណាង ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺត បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺតប្រគល់ជូនម៉ាស៊ីនបាញ់សំលាប់មេរោគដល់អង្គភាពកីឡា ដោយសារតែក្រុមហ៊ុនមើលឃើញថា ក្នុងកាលៈទេសៈនេះ កម្ពុជាយើងកំពុងប្រឈមនិងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ចូលដល់សហគមន៍ ពិសេស អង្គភាពកីឡា ក៍កំពុងមមាញឹកក្នុងការហ្វឹកត្រៀមស៊ីហ្គេមនៅប្រទេសវៀតណាមផងនោះ ទើបក្រុមហ៊ុនផ្តល់ជូន ដើម្បីរួមចំណែកក្នុងការចូលរួមទប់ស្កាល់ការឆ្លងជំងឺកូវីដ១៩ដល់កីឡាករកីឡាការិនី និងមន្រ្តីកីឡា។

តំណាងរូបនេះ បានបញ្ជាក់ថា សម្ភារៈសំលាប់មេរោគទាំងនេះ ថ្វីត្បិតចំនួនតិចតួច ប៉ុន្តែ វាជាទឹកចិត្តចូលរួមចំណែកជួយដល់សង្គម ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

You might also like