Camsoc កោតសសើរ ចំពោះគណៈកម្មាការហ្គេមIT ស្តីពីការរៀបចំគម្រោងផែនការមេបានល្អ ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ ហៅកាត់ថា Camsoc នាព្រឹកមិញនេះ បានបើកកិច្ចប្រជុំ គណៈកម្មាការជំនាញហ្គេមIT ក្រោម ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធាន គណៈកម្មាការអចិន្រ្តៃយ៍ Camsoc នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានគូបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាការជំនាញហ្គេមIT ដែលបានបញ្ចប់ទៅនេះ ឃើញថា ឯកឧត្តម ថោង ខុន បានគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការមេរបស់ខ្លួនបានល្អ និង នាំយកគម្រោងផែនការទាំងអស់នេះ ដាក់ឆ្លងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន Camsoc អនុម័តលើផែនការចុងក្រោយនៃគម្រោងហ្គេម IT ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។
ឯកឧត្តម អគ្គលេខាធិការលើខាង បានអះអាងថា គណៈកម្មាការជំនាញ ហ្គេម ITនេះ ពិតជាមានសារសំខាន់គ្របដណ្តប់លើ គណៈកម្មាការជំនាញទាំងអស់ ព្រោះព័ត៌មានដែលច្បាស់ផ្លូវរបស់ Camsoc និង សហព័ន្ធកីឡាជាតិទាំងអស់ គឺបានគ្រប់គ្រងដោយគណៈជំនាញហ្គេម IT នៃគណៈកម្មាការ Camsocទាំងអស់។
ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ទៀតថា គណៈកម្មាការជំនាញហ្គេមIT គឺជាអ្នកគ្រប់គ្រងទិន្ន័យបច្ចកទេសនៃដំណើរការស៊ីហ្គេមទាំងអស់ ហើយ ទិន្ន័យបណ្តំព័ត៌មានទាំងអស់នេះ ជាព័ត៌មានផ្លូវការជាក់លាក់ច្បាស់ការ។
សូមបញ្ជាក់ថា ផែនការមេរបស់គណៈកម្មការជំនាញCamsocទាំងអស់ និងត្រូវរៀបចំឲ្យរួចរាល់នៅអំឡុងចុងខែ មិថុនា ឆ្នាំ២០២១ទាំងអស់ ដើម្បីដាក់ឆ្លង សម្តេច ពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិអនុម័តសម្រេចឲ្យអនុវត្ត ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាសផ្ទះ៕
អត្ថបទៈ កូន ខ្លាពិឃាគ