ក្រុម New Blood ឈ្នះជើងឯក DOTA 2 តំណាងកម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ាន

Detail Top Banner

ក្រុមកីឡាអេឡិចត្រូនិក Newblood បានក្លាយជាជើងឯក DOTA 2 ថ្នាក់ជាតិ ក្រោយយកឈ្នះក្រុម Yeaksa នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-០ ដើម្បីតំណាងឲ្យកម្ពុជាចូលរួមប្រកួតជើងឯកកីឡាអេឡិចត្រូនិក អាស៊ីអាគ្នេយ៍ SEAEF DOTA 2 Championship 2021 របស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២១ បន្ទាប់ពីធ្វើការប្រកួតរយៈពេល៣ថ្ងៃ។
ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកវិញ្ញាសា DOTA 2 ថ្នាក់ជាតិ បានចាប់ផ្តើមដំណើរការប្រកួតតាំងពីថ្ងៃទី៦ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្លឹប CUE Cyber Gamer ដោយមានក្រុមបានចុះឈ្មោះចូលរួមប្រកួតចំនួន១៤ក្រុម ។
សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ាន SEAEF DOTA 2 Championship 2021 នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ រៀបចំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ីអាគ្នេយ៍ ។ ដោយមានក្រុមជម្រើសជាតិចំនួន១០ក្រុម ពីបណ្តាអាស៊ានទាំង១០គឺ កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ ។ ការប្រកួតដំណើរការតាមអនឡាញ ។ សម្រាប់ប្រាក់រង្វាន់សរុបចំនួន៣៥០០០ដុល្លារអាមេរិក ។ នេះជាលើកដំបូងហើយសហព័ន្ធកីឡាអេឡិចត្រូនិកអាស៊ាន បានរៀបចំការប្រកួតជាផ្លូវការ បន្ទាប់ពីសហព័ន្ធត្រូវបានបង្កើតឡើង ដោយមានការទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ។
គួរបញ្ញាក់ថា សម្រាប់លទ្ធផល ក្រុម New Blood ដែលជាជើងឯកទទួលបានប្រាក់រង្វាន់៥០០ដុល្លារអាមេរិក ហើយក្រុម លេខ២ Yeaksa ទទួលបានប្រាក់រង្វាន់៣០០ដុល្លារអាមេរិក ៕

You might also like