សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បញ្ជាបការផ្សព្វផ្សាយដល់មន្រ្តីមការិល័យកីឡា និងគ្រូៗនៅតាមសាលារៀនខេត្តសៀមរាប
សហព័ន្ធវាយកូនឃ្លីលើតុកម្ពុជា បានបន្តសកម្មភាពចុះបណ្តុះបណ្តាលវគ្គគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដល់មន្រ្តីការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡា និងគ្រូៗនៅតាមសាលានៃខេត្តសៀមរាប រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២ដល់ទី៦ ខែ មករា ឆ្នាំ២០២២។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វគ្គគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ រៀបចំដោយសហព័ន្ធក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក្នុងគោដៅបណ្តុះធនធានគ្រូបង្វឹកនៅតាមបណ្តាលខេត្តឲ្យចេះពីបច្ចេកទេស និងលក្ខន្តិកៈនៃច្បាប់នៃបង្វឹក ដើម្បីចែករំលែកផ្សព្វផ្សាយឲ្យកីឡាវាយកូនឃ្លីលើតុកាន់តែមានសកម្មភាពផុសផុលនិងអភិវឌ្ឍរីកចំរើន នៅខេត្តសៀមរាប ដើម្បីផលិតបានធនធានល្អៗកាន់តែច្រើនជួយសហព័ន្ធដណ្តើមមេដាយលើឆាកអន្តរជាតិ។
អគ្គលេខាធិការ បន្តទៀតថា មូលហេតុដែលសហព័ន្ធបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ដល់គ្រូៗ និងមន្រ្តីកីឡានៃការិល័យកីឡាខេត្តសៀមរាប ព្រោះនៅខេត្តសៀមរាប គ្រូៗនិងមន្រ្តីភាគច្រើនមិនស្គាល់អ្វីទៅហៅថា កីឡាវាយកូនឃ្លីលើតុ ដូច្នោះហើយទើបសហព័ន្ធជ្រើសរើសយកខេត្តមួយនេះធ្វើការបណ្តុះបណ្តាល ដើម្បីឲ្យគ្រូជំនាញចែករំលែកដល់សិស្សានុសិស្សនៅតាមសាលារៀនយល់ដឹងនិងចេះលេងកីឡាវាយកូនឃ្លីលើតុ ព្រោះយើងត្រូវការធនធានជំនាន់ក្រោយបន្តវេន ។
ជាក់ស្តែងវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ សិក្ខាកាមចូលរួម ស្វែងយល់ពីប្រវត្តិ កីឡាវាយកូនឃ្លីលើតុអន្តរជាតិ និងជាតិ គេនឹងបានដឹងពីច្បាប់វាយកូនឃ្លីលើតុ និងច្បាប់នៃការប្រកួត វិធីកំដៅសាច់ដុំ និងបន្ធូរសាច់ដុំ រួមជាមួយរបៀបកាន់រ៉ាកែត និងជំហរប្រុងប្រៀប និងសិក្សាអំពីទ្រឹស្ដី ។ ចំពោះ ការអនុវត្តន៍លើទីលានវិញ បង្រៀនពីបច្ចេកទេសវាយ ស្ដាំ ដៃអូសនិងទប់ ( ផ្លា ) ស្ដាំដៃ ។ បច្ចេកទេស វាយឆ្វេងដៃអូសនិងទប់( ផ្លា ) ឆ្វេងដៃ ។ បច្ចេកទេស នៃ ការបើក សេ វ៉ា ការទទួល សេ វ៉ា និង ចាក់ កឹបបាល់ ។ កីឡាវាយកូនឃ្លីលើតុ គឺជា ប្រភេទ កីឡា ម្យ៉ាង ដែលទាមទារឲ្យអត្តពលិក មិនត្រឹមតែមានភាពរហ័សរហួនចលនា ប៉ុណ្ណោះទេ ពោលត្រូវតែរហ័ស ទាំងភ្នែក ភាពវាងវៃ ព្រមទាំងស្គាល់នូវ អត្តចរឹកគូប្រកួត ទៀតផងដែរ ។
សូមបញ្ជាក់ថា វគ្គគ្រូកម្រិតមូលដ្ឋាននេះ មានសិក្ខាកាមចូលរួមចំនួន២៧ដំណើរការយៈពេល៥ថ្ងៃ សិក្ខាកាមទាំងអស់នឹងទទួលបាននូវវិញ្ញាបនបត្រ ដែល បញ្ជាក់ពីការចូលរួម ៕