អបអរសាទរ ភាពយន្តខ្មែរ-កាណាដា Surviving Bokator បន្តទទួលបានពានរង្វាន់ឯកសារកីឡាល្អបំផុតនៅលើឆាកអន្តរជាតិ

Detail Top Banner

ភាពយន្តខ្មែរ-កាណាដា Surviving Bokator ដែលទើបតែបានបញ្ចប់ការចាក់បញ្ចាំង កាលពីចុងខែធ្នូ នៅមហោស្រពភាពយន្ត នាប្រទេសថៃ ឆ្នាំ 2021 ឈ្នះពានរង្វាន់ជាឯកសារភាពយន្តកីឡាល្អបំផុតពីកម្មវិធី BKK DOC (Bangkok) International Documentary Awards ។ នេះបើតាមការអោយដឹងពីលោកអ៊ូ តារា អគ្គលេខាធិការរងគុនល្បុក្កតោកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ។


Surviving Bokator ដែលមានអត្ថន័យជាភាសាខ្មែរថា ការរស់ឡើងវិញ នៃគុនល្បក្កតោ គឺជាសាច់រឿងដែលបង្ហាញពីការរស់ឡើងវិញនូវក្បាច់គុនបុរាណខ្មែរគុនល្បុក្កតោ។ ភាពយន្ត នេះ មានការចូលរួមពីសំណាក់លោកគ្រូព្រឹទិ្ធចារ្យគុន ល្បុក្កតោ សាន គឹមស៊ាន ,អ្នក ប្រដាល់ ក្បាច់គុន ចម្រុះរបស់ កម្ពុជា និងជាតារាភាពយន្ត ថា រ័ត្ន “កង្កែប តូច” និង លោក គ្រូ អ៊ឹង ដារិទ្ធ ដែលជាគ្រូ បង្វឹក របស់ ក្រុម ល្បុក្កតោជម្រើសជាតិកម្ពុជា។ សម្រាប់ការថតក្នុងរយៈពេលជាង 5 ឆ្នាំ ក៏មានការបង្ហាញមួយដែលពេលនោះល្បុក្កតោបានទទួលនួវមេដាយប្រាក់ជាប្រវត្តិសាស្ត្រលើកដំបូងរបស់គុនល្បុក្កតោក្នុងការប្រកួតអន្តរជាតិនៅឯការប្រកួតក្បាច់គុនពិភពលោកដែលឧបត្ថម្ភដោយអង្គការយូណេស្កូក្នុងប្រទេសកូរ៉េខាងត្បូង។
បន្ទាប់ពីមានដំណើរផ្សព្វផ្សាយដ៏ទូលំទូលាយ នៅក្រៅប្រទេស Surviving Bokator គ្រោងនឹងត្រលប់មកព្រះរាជាណាចក្រវិញនៅឆ្នាំ 2022 (ក្រោយការរីករាលដានៃជំងឺ) សម្រាប់ការចាក់បញ្ចាំងផ្សាយនៅតាមរោងកុនទូទាំងប្រទេស។

ចំណែកកាលវិភាគថ្មីទៀតនេះក៏នឹងស្របពេលជាមួយគ្នាដែលគុនល្បុក្កតោត្រូវបានដាក់ស្នើរជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូនៅឆ្នាំ២០២២។ ការប្រារព្ធពិធីទូទាំងប្រទេសនឹងត្រូវរៀបចំសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ៕

You might also like