ការប្រកួតបាល់ទាត់ពានរង្វាន់អភិបាលខេត្តកណ្តាល រៀបចំ ដើម្បីរួមចំណែកបំផុសអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា

Detail Top Banner

លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពានរង្វាន់អភបាលខេត្តនេះ គ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកំណត់ក្រុមចូលរួមត្រឹម១៦ក្រុម។
ប្រធានគណៈកម្មការរៀបចំការប្រកួត ខាងលើ បានលើកឡើងថា ការប្រកួតនេះ រៀបចំឡើង ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនលេងកីឡាបាល់ទាត់ ដើម្បីបង្កើតភាពស្និតស្នាល រិតចំណងសាមគ្គីភាព មិត្តភាព រវាងយុវជន និងយុវជននៅក្នុងខេត្តកណ្តាល។ មួយវិញទៀត ក្នុងគោលដៅជំរុញបំផុសសកម្មភាពបាល់ទាត់ក្នុងខេតអោយកាន់តែផុសផុលដល់ស្រទាប់យុវជន នៅតាមបណ្តាស្រុក ឃុំ ទូទាំងខេត្តកណ្តាល ពិសេស ដើម្បីឲ្យវិស័យកីឡាបាល់ទាត់នៅខេត្តកណ្តាលកាន់តែមានសក្តានុពល ជួយផលិតបានធនធានល្អៗ សម្រាប់សហព័ន្ធបាល់ទាត់។


ប្រធានគណៈកម្មការរូបនេះ អះអាងថា ការប្រកួតនេះ អនុញ្ញាតអោយកីឡាករដែលមានទីលំនៅខេត្ត ប៉ុណ្ណោះដែលឈប់ពីបាល់ទាត់អាជីពត្រឹមឆ្នាំ២០១៩។ដោយឡែកយុវជនដែលទើបតែជាប់ក្រុមលីគអាជីពអនុញ្ញាតឲ្យចូលរួមបានក្នុងមួយក្រុមមានចំនួន៤នាក់។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កំណត់យក១៦ក្រុម ចែកជា៤ពូល ធ្វើការប្រកួតចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ៕

You might also like