ការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ មាន១៦ក្រុមចូលរួម

Detail Top Banner

សមាជិកគណៈកម្មការរៀបចំការប្រកួត កីឡាបាល់ទាត់ពាន់រង្វាន់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ ត្រូវណែនាំដល់ក្រុមកីឡាកដែលបានដាក់ពាក្យចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡាដោយហ៊ានទទួលយកលទ្ធផលទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញឱ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ ដល់អ្នកមកទស្សនាផ្ទាល់ ក៏ដូចជាអ្នកដែលទស្សនាតាមរយៈការ Live ផ្ទាល់លើបណ្ដាញសង្គម Facebook ផងដែរ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល នៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល ។

ឯកឧត្តម ធុល នាង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពាន់រង្វាន់ ឯកឧត្តមអភិបាលខេត្ត នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅកីឡាដ្ឋានក្រុងតាខ្មៅ។ ក្នុងការប្រកួតនេះតម្រូវឱ្យមានកីឡាករចូលរួមចំនួន ១៦ ក្រុម ហើយអ្នកដែលអាចដាក់ពាក្សក្នុងការប្រកួតបានគឺផ្ដោតសំខាន់ទៅលើ មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជនក្នុងខេត្តកណ្តាល។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមក៏បានស្នើដល់ក្រុមអាជ្ញាកណ្ដាល ត្រូវកំណត់ការពិន័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ត្រូវមានយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឱ្យមានតម្លាភាព រក្សា បាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ ខេត្តយើង ទាំងអស់គ្នា។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការរៀបចំរៀបចំ ព្រឹត្តិការណ៍បាល់ទាត់នេះឡើង គឺក្នុងគោលបំណង ចង់លើកស្ទួយវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងដើម្បីឱ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់ វិស័យកីឡាចូលរួមប្រកួតឱ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡា ដើម្បី សុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន។

You might also like