អង្គការបេះដូងមាស បំប៉នគ្រូឧទ្ទេស នៅវិទ្យាស្ថានជាតិអប់រំកាយ ដើម្បីជំរុញឲ្យកម្មវិធីបង្រៀនដល់គរុសិស្សប្រកដដោយប្រសិទ្ធិភាព
ដើម្បីជំរុញឲ្យគ្រូៗ នៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ទទួលបាននូវគុណភាព នៃការបង្រៀនតាមកម្មវិធីស្តង់ដាថ្នាក់បរិញ្ញាប័ត្រប្រកបដោយប្រសិទ្ធិភាពដល់គរុសិស្ស ដែលកំពុងតែក្រេបជញ្ជាក់យកទៅបណ្តុះបណ្តាលទៅតាមសាលានៅមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបើកសិក្ខាសាលាស្តីអំពីការបំប៉នគ្រូឧទ្ទេស រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មានសិក្ខាកាមចូលរួមសរុបចំនួន៥០នាក់ ថ្នាក់ការិយាល័យ និងគ្រូបង្រៀន ប្រចាំវិទ្យាស្ថានជាតិ ។
លោក កែវ សុចិត្រា អនុប្រធានគម្រោង និងអ្នកដឹកនាំបុគ្គលក នៃអង្គការបេះដូងមាស បានបញ្ជាក់ថា សិក្ខាសាលានេះ អង្គការបេះដូងមាស រៀបចំឡើង ក្នុងគោលបំណង៣ធំៗ គឺទី១ ការពិនិត្យលើបញ្ហាប្រឈម ដើម្បីឈានទៅសម្រេច សម្រាប់ឆ្នាំសិក្សា២០២១ និងឆ្នាំ២០២២ ទី២ ការបង្កើតចងក្រងជាប្រព័ន្ធដាក់ពិន្ទុឲ្យនិទ្ទេសថ្នាក់បរិញ្ញាបត្រ និងទី៣ ការជជែកពិភាគ្សា ដើម្បីឆ្ពោះទៅរកគុណភាពនៃការបង្រៀនជាថ្នាក់បរិញ្ញាបត្រ ។
អនុប្រធានគម្រោងរូបនេះ បានបញ្ជាក់ទៀតថា ឆ្លងកាត់សិក្ខសាលារយៈពេល៣ថ្ងៃនេះ គ្រូឧទ្ទេសទាំងអស់យល់ដឹងកាន់តែច្បាស់នូវអ្វីដែលអង្គការបានចែករំលែក ដើម្បីយកចំណេះដឹងនេះទៅបង្រៀនដល់គរុសិស្ស ក្នុងវិទ្យាស្ថានអប់រំកាយ និងកីឡា ។លោក ដួង សុចិត្រ នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានលើកឡើងថា សិក្ខាសាលារយៈពេល៣ថ្ងៃនេះ លោកគ្រូ អ្នកគ្រូទទួលបានចំណេះថ្មីៗច្រើន ដើម្បីយកទៅបង្រៀនថ្នាក់ឧត្តមសិក្សាប្រកបដោយប្រសិទ្ធិភាព ។លោក ប៉ុក លក្ម្យី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា សិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបានបណ្តុះបណ្តាលបំប៉នដល់គ្រូ យកទៅបង្រៀនចែករំលែកចំណេះដឹងដល់គរុសិស្ស ។
លោក សង្ឃឹមជឿជាក់ថា នាពេលអនាគត អង្គការបេះដូងមាស នឹងមានគម្រោងជួយដល់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាបន្តបន្ទាប់ទៀតលើកម្មវិធីអប់រំ ដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា អោយដើរទាន់ប្រទេសនៅក្នុងតំបន់ ៕