ម្ចាស់ហាងកាហ្វេ H&T រីករាយដែលបានក្លាយជាចំណែកមួយចូលរួមអភិវឌ្ឍកីឡាវាយសី តាមរយៈឧបត្ថម្ភ ក្លឹបកីឡាវាយសីខេត្តប៉ៃលិន
កញ្ញា លឹម គីមហួយ អ្នកចាត់ការទូទៅក្លិបកីឡាវាយសីខេត្តប៉ៃលិន និងជាម្ចាស់ហាងកាហ្វេដែលមានយីហោH&Tកាហ្វេ បានលើកឡើងថា ការប្រកួតកីឡាវាយដណ្តើមពានរង្វាន់៧មករា ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា សហការទទួលធ្វើជាម្ចាស់ផ្ទះដោយក្លិបកីឡាវាយសីខេត្តសៀមរាប ក្លិបកីឡាវាយសីខេត្ត ប៉ៃលិនបានដឹកនាំអត្តពលិកចូលរួមចំនួន១២រូប ដើម្បីប្រកួតប្រជែង។
កញ្ញា បញ្ជាក់ទៀតថា នៅក្នុងបេសកម្មចូលរួមនេះ អត្តពលិកដែលចូលរួមទាំងអស់ទទួលបានការឧបត្ថម្ភពីឯកឧត្តម ជ័យ ញ៉ាន អភិបាលរងខេត្ត ប៉ៃលិន និង H&Tកាហ្វេឧបត្ថម្ភអាវនិងសម្ភារៈមួយចំនួន។
កញ្ញា បញ្ជាក់ទៀតថា ការដែល H&Tកាហ្វេស្ម័គ្រចិត្តចូលរួមឧបត្ថម្ភដល់អត្តពលិកកីឡាវាយសីខេត្តប៉ៃលិនក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករានេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាឲ្យកាន់តែរីកចំរើន។
កញ្ញា ម្ចាស់ហាង H&Tកាហ្វេ បានគូបញ្ជាក់ទៀតថា ការជួយឧបត្ថម្ភទៅលើវិស័យកីឡានេះ H&Tកាហ្វេមិនមែនជួយតែកីឡាវាយសីតែមួយមុខនោះទេ ពោលការជួយមានទាំងបាល់ទាត់និងវិស័យកីឡាផ្សេងៗមួយចំនួនដទៃទៀតផងដែរ។ ការជួយនេះ គឺ ដើម្បីជម្រុញឲ្យវិស័យកីឡាកាន់តែរីកចំរើន។
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាវាយសីអបអរសាទរទីវាជ័យជំនះ៧មករា H&Tកាហ្វេ បានឧបត្ថម្ភអត្តពលិកខេត្តប៉ៃលិន មានអាវយឺត និងសម្ភារៈកីឡាមួយចំនួន ដើម្បីលើកទឹកដល់អត្តពលិកធ្វើការប្រកួតប្រជែងដណ្តើមជ័យលាភីជូនខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ហាង H&Tកាហ្វេ បច្ចុប្បន្នបានពង្រីកសាខាជាច្រើនតាមរយៈការលក់អាជីកម្មបន្តទៅកាន់ភ្នាក់ងារទៅតាមបណ្តាខេត្ត។ប្រសិនបើអតិថនចង់បើកអាជីវកម្មកាហ្វេឆ្ងាញ់នោះ អតិថិជនអាចទំនាក់ទំងមកម្ចាស់ហាង H&Tកាហ្វេ ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ (០១៧ ៦៦៦ ៤៦៨)នោះអតិថិជននឹងទទួលហាងកាហ្វេមួយស្អាត ចំណាយថវិកាតិច និងផ្តល់ជូននូវការបង្រៀនផងដែរ ៕