ខ្សែបម្រើចំណូលថ្មីជឿថា Newcastle នឹងក្លាយជើងជាឯក UEFA Champions League
ខ្សែបម្រើ Bruno Guimaraes ដែលជាកីឡាករទើបផ្លាស់ពីក្លឹប Lyon មកកាន់ក្លឹប Newcastle United បាននិយាយទៅកាន់សារព័ត៌មានថា គេជឿជាក់ក្លឹប Newcastle នឹងក្លាយជាជើងឯកពាន UEFA Champions League ក៏ដូចជាក្លាយជាក្លឹបដ៏ខ្លាំងជាងគេ នៅថ្ងៃណាមួយនាពេលអនាគត។ ខ្សែបម្រើរូបនេះ បាននិយាយថា៖” ក្លឹប Newcastle នឹងក្លាយជាក្លឹបដ៏មានឥទ្ធិពលខ្លាំងជាងគេនៅក្នុងពិភពបាល់ទាត់។ ខ្ញុំអត់មានអីត្រូវសង្ស័យពីការសម្រេចចិត្តមកក្លឹបនេះទេ “។
ខ្សែបម្រើរូបនេះក៏បាននិយាយដោយការជឿជាក់ថា គោលបំណងរបស់ក្លឹបគេនៅរដូវកាលខាងមុខៗនេះគឺចូលរួមក្នុងការប្រកួត UCL និងយកឈ្នះការប្រកួតពានមួយនេះផងដែរ។
គួរបញ្ជាក់ផងដែរថា Newcastle ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ Mohammed bin Salman ដែលមានទ្រព្យសម្បត្តិរាប់រយពាន់លានដុល្លារ ដោយកាលពីរដូវកាលទិញដូរខែមករាកន្លងទៅនេះក្លឹប Newcastle ក៏បានចំណាយលុយនាំចូលកីឡាករច្រើនជាងគេផងដែររហូតទៅដល់៧នាក់ ៕