ក្លិបកីឡាវាយសីខេត្តសៀមរាប ដែលសហព័ន្ធវាយតម្លៃថា ជាក្លឹបស្តង់ដាក្លិបល្អបំផុត នៅម្ពុជា បានបង្ហាញចក្ខុវិស័យ ពង្រីកវិសាលភាពក្លឹបចំណុះ១២បន្ថែមទៀត
ក្លិបកីឡាវាយសីខេត្តសៀមរាប ដែលមានមូលដ្ឋាននខេត្តសៀមរាប របស់លោក សោម សមស័ក្ក ជាប្រធានក្លិប ត្រូវបាន ឯកឧត្តម ឧត្តម សេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា វាយតម្លៃជាក្លិបស្តង់ដាអន្តរជាតិ នៅកម្ពុជា ។
ក្លិបកីឡាវាយសីស្តង់ដាអន្តរជាតិមួយនេះ មានទីលាន៦ បានសាងសង់នៅលើផ្ទៃដី ដែលមានទទឹង២៧ម៉ែត្រកន្លះ និងបណ្តោលប្រវែង៦០ម៉ែត្រ ក្នុងទំហំទឹកប្រាក់ជិត៧០ម៉ឺនដុល្លារអាមេរិក ។
ក្លិបកីឡាវាយសីដំបូងគេនៅកម្ពុជា កំពុងបង្ហាញខ្លួនយ៉ាងល្អ លើទឹកដីអង្គរ នៃខេត្តសៀមរាប បានបង្ហាញចក្ខុវិស័យច្បាស់លាស់ ក្នុងន័យចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងកសាងធនធានកីឡាករ កីឡាការិនីវ័យក្មេងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ដើម្បីបំផុស និងផ្សព្វផ្សាយកីឡាវាយសី អោយកាន់តែរីកចំរើននាថ្ងៃអនាគត ។
ក្រៅពីផ្តោតលើសុខភាព និងអភិវឌ្ឍធនធានកីឡាករ កីឡាករិនី ក្លិបបង្ហាញឆន្ទៈត្រៀមទទួលរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ការប្រកួតកីឡាវាយសីមិត្តភាពអន្តរជាតិនានា ដែលសហព័ន្ធកីឡាវាយសីកម្ពុជា ត្រៀមរៀបចំ នៅលើទឹកដីអង្គរ ននៅខេត្តសៀមរាបផងដែរ ។
ទន្ទឹមជាមួយគ្នានេះ ដើម្បីឲ្យសាកសមជាក្លិបកីឡាវាយសីល្អជាងគេ នៅក្នុងប្រទេសកម្ពុជា ក្លិបបានពង្រឹងសក្តានុពល ដោយសហការជាមួយសហព័ន្ធ បញ្ជូនគ្រូបង្វឹកជាច្រើនាក់ទៅចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីមកបង្ហាត់កីឡាករ កីឡាការិនីឲ្យក្លាយជាអត្តពលិកឆ្នើម សម្រាប់សហព័ន្ធកីឡាវាយសី យកទៅបំប៉នបន្ថែម ត្រៀមប្រកួតប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ ។
ទាក់ទងនិងការយកចិត្តទុកសាងសង់នូវហេដ្ឋារចនាសម័ន្ធក្នុងវិស័យកីឡាវាយសី ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានវាយតម្លៃខ្ពស់ទីលានថ្មី នៅលើទឹកអង្គរ ខែខេត្តសៀមរាបថា ជាទីលានកម្រិតស្តង់ដាអន្តរជាតិតែមួយ នៅកម្ពុជា ។ ឯកឧត្តម លី កុសល បន្ថែមថា ទីលាននេះនឹងក្លាយជាកន្លែងបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីវ័យក្មេងជាច្រើននាថ្ងៃអនាគត ។
គួរបញ្ជាក់ថា ក្លឹបកីឡាវាយសី ខេត្តសៀមរាប បានចាប់ផ្តើមសាងសង់ នៅដើមឆ្នាំ២០២១ ហើយបញ្ចប់រួចរាល់ នៅដើមខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិ សង្កាត់ ក្រុងសៀមរាប ខេត្តសៀមរាប ៕