ក្រោយជោគជ័យរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា ប្រទេសចិន ដាក់គោលដៅធ្វើម្ចាស់ផ្ទះ FIFA World Cup
ជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ រួចមក ប្រទេសចិនកំពុងសម្លឹងគោលដៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ។
ការដាក់គោលដៅនេះ ស្របពេលដែល លោក Xi Jinping ប្រធានាធិបតីប្រទេសចិន ធ្លាប់បានលើកឡើងថា ចង់ឱ្យប្រទេសចិនលេចមុខមាត់ នឹងចង់ឈ្នះពានរង្វាន់ World Cup ផ្នែកបុរស នៅថ្ងៃណាមួយ ។
គួរបញ្ជាក់ថា ប្រទេសចិនក៏ធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទទួលបានជោគជ័យយ៉ាងល្អនិងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ផងដែរ ដូច្នេះទើបប្រទេសចិន ចង់ធ្វើជាម្ចាស់ផ្ទះ FIFA World Cup នៅពេលអនាគត ។ ប៉ុន្តែការបង្ហាញខ្លួននៅ World Cup 2022 នៅកាតា ក៏បានបញ្ចប់ក្រោយចាញ់វៀតណាម កាលពីដើមខែនេះ ៕