អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសធ្វើសិក្ខាសាលា ស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា ជម្រុញឲ្យវិស័យអប់រំកាយនិងកីឡាកាន់តែរីកចំរើន

Detail Top Banner


ឯកឧត្តម ព្រំ បុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជននិងកីឡា បានថ្លែងលើកឡើងថា មុខវិជ្ជាអប់រំកាយ និងកីឡាបែបថ្មី ដែលចង់ក្រង ដោយ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សម្រា ប់ក ម្ម វិធីសិក្សាក្នុងគ្រឹះស្ថានសិក្សា ចាប់ពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ គឺជាមុខវិជ្ជាបង្ហាញទិសដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញកីឡាក្លាយជាអាជីព និងកីឡាប្រចាំជីវិត ស្របនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត។
ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ព្រំ បុណ្ណយី បានថ្លែងលើកឡើងបែបនេះ ក្នុងពិធីបិទសិក្ខាសាលា ស្តីពីកា រអនុវត្តន៍ផែន ការអភិវឌ្ឍមុខ វិជ្ជាអប់រំ កាយនៅ ក្នុងគ្រឹះ ស្ថានសិក្សា នៅវិទ្យាល័យបាក់ទូក។



ឯកឧត្តម គូបញ្ជាក់ទៀតថា ដើមឡើយមុខវិជ្ជាអប់រំកាយនិងកីឡាមិនមានមូលដ្ឋានគ្រឹះចងក្រងជាសៀវភៅសម្រាប់គ្រូៗនៅតាមសាលាយកទៅអនុវត្តក្នុងការបង្ហាត់សិស្សដូចពេលបច្ចុប្បន្ននេះឡើយ ពោល ការបង្ហាត់គ្រាន់តែឲ្យសិស្សតម្រង់ជួរលើកដៃលើកជើងចំនួននាទី១០ និងលេងកីឡាមួយចំនួន ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ គឺ បញ្ចប់តែម្តង ប៉ុន្តែមកដល់បច្ចុប្បន្ននេះ មុខវិជ្ជាអប់រំកាយបែបថ្មី ដែលរៀបរៀងចង់ក្រងចេញជាសៀវភៅ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់គ្រូយកទៅអនុវត្តន៍ក្នុងការបង្រៀនដល់សិស្ស ហើយធ្វើឲ្យសិស្សបានយល់ដឹងកាន់តែច្បាស់ពីកីឡា ពិសេស អាចធ្វើឲ្យសិស្សចាប់យកប្រភេទកីឡាណាមួយដែលគេចូលចិត្តហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពបាននៅពេលអនាគត។


ឯកឧត្តម អះអាងថា តាមរយៈសិក្ខាសាលាស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា រយៈពេល៣ថ្ងៃ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចែករំលែកដល់លោកគ្រូ អ្នកគ្រូ ស្តីអំពី របៀបវាយតម្លៃ និងរបៀបរៀបចំដឹកនាំសម្រាប់ថ្នាក់អប់រំកាយ ចាប់ពី បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការដឹកនាំអនុវត្តន៍ដោយប្រសិទ្ធិភាព ដើម្បីវិស័យអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សាកាន់តែរីកចំរើន។

លោក ប៉ាង ស៊ុយ នាយករង វិទ្យាល័យបាក់ទូក ដែលបានចូលរួមនៅក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃ បានលើកឡើងថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ ពិតជាមានសំខាន់ខ្លាំងសម្រាប់សិស្ស ហើយ រយៈពេល៣ថ្ងៃនេះ លោកបានយល់ដឹងយ៉ាងច្រើន ដូចជា យល់ដឹងពីតួនាទីរបស់គណៈគ្រប់គ្រងសាលា យល់ដឹងតួនាទីភារៈកិច្ចអំពីគ្រូបង្រៀនអប់រំកាយ និងកីឡា ពិសេស គឺ ការបង្កើតផែនការប្រចាំឆ្នាំ ការបង្កើតផែនការមេរៀនអប់រំកាយប្រចាំឆ្នាំ ។


សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា សម្រាប់ថ្នាក់បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ រៀបចំដោយ អង្គការបេះដូងមាស សម្រាប់រាជធានីភ្នំពេញនេះ សិក្ខាកាមដែលចូលរួម គឺជាមន្រ្តី មន្ទីរអប់រំកាយ និងកីឡា និង ការិយាល័យ ខណ្ឌ ស្រុក៕អតបទ៖ អាសង្ហា

You might also like