កីឡាការិនីល្បុក្កតោ ហេង ផានាថ ថា បរាជ័យលើកដំបូង មិនធ្វើអោយខ្លួនបោះបង់ឆន្ទៈលើកីឡាអត្តសញ្ញាណខ្មែរមួយនេះឡើយ

Detail Top Banner

កីឡាការិនីល្បុក្កតោរូបស្រស់ វ័យ១៨ឆ្នាំ ហេង ផានាថ បានទទួលការបរាជ័យក្នុងការចូលរួមលើកដំបូង ការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលរៀបចំកាលពីថ្មីៗកន្លងទៅ ។


ទោះបរាជ័យក៏កីឡាការិនីល្បុក្កតោរូបសម្រស់រូបនេះ ប្តេជ្ញាចិត្តបន្តការហ្វឹកហាត់ពង្រឹងសមត្ថភាព រង់ចាំការប្រកួត ឆ្នាំ២០២២ ដើម្បីស្តាមុខមាត់មកវិញឲ្យបាន ។ ហេង ផានាថ អះអាងថា បរាជ័យលើកនេះ ដោយសារមានបទពិសោធន៍តិចតួច និងលើកដំបូងលើវិញ្ញាសាកីឡាអត្តសញ្ញាណខ្មែរមួយនេះ ។ ផានាថ ប្តេជ្ញាថា ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងដណ្តើមឲ្យបានមេដាយមាស ដើម្បីក្រសោបបានឱកាសក្លាយជាកីឡាការិនីជម្រើសជាតិ តំណាងជាតិប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។


គួររម្លឹកថា កីឡាការិនីល្បុក្កតោ ហេង ផានាថ គឺជាចិត្តប្រភេទកីឡាប្រយុទ្ធ ក្នុងនោះ មានដូចជាកីឡាវ៉ូវីណាម ប្រដាល់សកល និងល្បុក្កតោ រាល់ការចូលរួមប្រកួតប្រជែងនាងពុំទាន់ទទួលបានលទ្ធផលល្អនៅឡើយទេ ប៉ុន្តែនាងមិនដែលបោះបង់ចោល នៅតែបន្តឆន្ទៈសម្រួចសមត្ថភាពជានិច្ច ៕

You might also like