កាណាដា បានបង្ហាញខ្លួនជាលើកដំបូងនៅ World Cup ក្រោយខកខាន ៣៦ឆ្នាំ
ក្រោយខកខាន៣៦ឆ្នាំ នៅព្រឹត្តការណ៍ World Cup ឥឡូវនេះក្រុមជម្រើសជាតិកាណាដា បានបង្ហាញខ្លួនជាផ្លូវការ ក្នុងឆ្នាំ២០២២នេះ ជាលើកដំបូង នៅប្រទេសកាតា បន្ទាប់ពីបានយកឈ្នះលើក្រុមចាមីកាក្នុងលទ្ធផល ៤-០ កាលពីយប់មិញនេះ ។
៤គ្រាប់របស់ក្រុមកាណាដា រកបានដោយកីឡាករ Cyle Larin នៅនាទីទី១៣ Tajon Buchanan នៅនាទីទី៤៤ Juniuor Hoilett នៅនាទីទី៨៣ និងគ្រាប់ទី៤ ជាគ្រាប់បាល់ធ្វើឲ្យចូលទីខ្លួនឯងពីកីឡាករ Adrian Mariappa នៅនាទីទី៨៨ បានធ្វើឱ្យពួកគេឈរនៅកំពូលតារាង នៃវគ្គជម្រុះទ្វីបអាមេរិកតែម្ដង ។
គួរបញ្ចាក់ថា នេះជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិកាណាដា ក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយ បន្ទាប់ពីបង្ហាញខ្លួនចុងក្រោយ នៅការប្រកួត World Cup ក្នុងឆ្នាំ១៩៨៦ ។ រីឯក្រុមផ្សេងទៀតទ្វីបអាមេរិក មានក្រុមអាមេរិក ម៉ិចសិកកូ និងកូស្ដារីកា សុទ្ធតែមានឱកាស ដោយគ្រាន់តែចាំអ៊ុតមើលប្រកួតចុងក្រោយប៉ុណ្ណោះ ៕