ការថ្លឹងទំងន់រួចរាល់ ខណ:កម្មវិធី«ស្តេចប្រដាល់អង្គរ នឹងចាប់ផ្តើមប្រកួតស្អែកនេះ នៅមុខអង្គរវត្ត

Detail Top Banner

សៀមរាប៖ កីឡាករដែលត្រៀមចូលរួមព្រឹត្តិការណ៍ស្តេចប្រដាល់អង្គរ បានធ្វើការថ្លឹងទម្ងន់រួចរាល់ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារ Angkor Regency ខេត្តសៀមរាប ខណ:ការប្រកួតជាផ្លូវការ នឹងចាប់ផ្តើមស្អែកនេះ ។

សូមជម្រាប់ជូនថា បើតាមការបញ្ជាក់ពីគណ:កម្មការរៀបចំការប្រកួតបានអោយដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” លើកទី១ នៅខេត្តសៀមរាប ហើយសម្ដេចនឹងធ្វើការប្រកាសយុទ្ធនាការផ្សព្វផ្សាយកីឡាអត្តសញ្ញាណជាតិ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ បន្ទាប់ពីមានចំណារដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្ដេចប្រដាល់អង្គរ ឬ Angkor King Fight” លើកទី១ នៅខេត្តសៀមរាបនេះ មានកីឡាករ កីឡាការិនីកម្ពុជា-ចិន ១០គូ ដែលសម្រិតសម្រាំងសុទ្ធតែជើងខ្លាំងលំដាប់ប្រទេសចូលរួមប្រកួត៕

You might also like