អនុសាសន៍ និងសំណូមពរ៥ចំណុចសំខាន់ៗ របស់សម្ដេចពិជ័យសេនា ទៀ បាញ់

Detail Top Banner

សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានផ្តល់អនុសាសន៍ និងសំណូមពរសំខាន់ៗចំនួន៥ចំណុច នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដូចខាងក្រោម៖

១.កម្ពុជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ មានឆន្ទៈពិតប្រាកដប្ដេជ្ញាខិតខំប្រឹងប្រែងអស់លទ្ធភាពរៀបចំការ ប្រកួត SEA Games-ASEAN Para Games 2023 តាមប្រតិទិន និងកម្មវិធីដែលបានគ្រោងទុក និងប្តេជ្ញាខិតខំអនុវត្តតាមការផ្តល់ទំនុកចិត្តរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។

២.SEA Games 2023 កម្ពុជាផ្តោតការយកចិត្តទុកដាក់គោរពគោលកាណ៍កីឡាស្អាតស្អំ និងកីឡាបៃតង ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាទទទួលសេចក្តីសម្រេចពីអង្គការសហប្រជាជាតិ ស្តីពី «កីឡាដើម្បីសកម្មភាពបម្រែប្រមួលអាកាសធាតុ-UN Sport for Climate Change Action» កាលពី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ។

៣.រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC បានសម្រេចដាក់ចេញនូវប្រតិបត្តិការរៀបចំ SEA Games-ASEAN Para Games 2023 តាមយុទ្ធវិធី និងយុទ្ធសាស្ត្រ «សន្សំសំចៃ តែផ្តល់នូវភាពអស្ចារ្យ Saving Games but delivering the Best Games»។

៤.ខ្ញុំសូមគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយកខេត្តសៀមរាបប្រារព្ធព្រះរាជពិធីសុំ ភ្លើងអាទិទេពកីឡា រួចរត់ដង្ហែរភ្លើងគប់ទៅគ្រប់ប្រទេសជាសមាជិក SEA Games ដូចនេះ សូមគណៈកម្មាធិការ ជាតិអូឡាំពិកជាសមាជិកក្រុមប្រឹក្សាជួយគាំទ្រ និងរៀបចំពិធីដង្ហែរភ្លើងគប់ឱ្យទទួលបានជោគជ័យ។

៥.ជាមួយគ្នានេះ ខ្ញុំសំណូមពរបណ្តាប្រទេសសមាជិក និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដូចខាងក្រោម៖


-យោគយល់ដល់កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងកម្រិតសេដ្ឋកិច្ច មធ្យមកម្រិតទាបនៅឡើយ។
-យោគយល់ដល់កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ប្រាកដជាមានការខ្វះខាត យោគយល់បន្ធូរបន្ថយក្រិតក្រ ឬលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីទុកលទ្ធភាពឱ្យកម្ពុជាបំពេញ កាតព្វកិច្ចរៀបចំ SEA Games 2023 ឱ្យទទួលបានជោគជ័យ។
-ផ្តល់ការគាំទ្រក្នុងស្មារតីមិត្តភាព សាមគ្គីភាព និងជាមហាគ្រួសារកីឡាក្នុងតំបង់ដល់សេចក្តីត្រូវការ មួយចំនួនរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត SEA Games 2023 សម្រាប់ប្រជាជន យុវជន កម្ពុជាផង និងសម្រាប់ប្រជាជន យុវជន បណ្តាប្រទេសជាសមាជិក SEA Games ផង
-ជួយផ្តល់ការផ្សព្វផ្សាយកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023 “CAMBODIA 2023, SEA Games-ASEAN Para Games 2023 ទូលាយ ដើម្បីបន្ថែមគុណតម្លៃដល់កេរ្តិ៍ឈ្មោះ SEA Games ទៅថ្ងៃអនាគត៕

You might also like