តោះមកដឹងពីប្រវត្តដ៏ជូចត់ របស់អតីតស្តេចប្រដាល់គុនខ្មែរ អេ ភូថង មុនក្លាយជាគ្រូបង្វឹក

Detail Top Banner

ប្រដាល់ ៖ អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ លោក អេ ភូថង បានសាងភាពល្បីល្បាញខ្លាំងក្នុងអាជីព ប្រដាល់គុនខ្មែរក្នុងអំឡុងឆ្នាំ២០០០ ហើយភាពល្បីល្បាញរបស់លោក តាមរយៈការប្រកួតជាលក្ខណៈ អន្តរជាតិទទួលបានជ័យជំនះ ពុំសូវមានភាពបរាជ័យ ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ស្តេចប្រដាល់កែង ឆេះជង្គង់ហោះអេ ភូថង។

លោក អេភូថង គឺជាកូនប្រុសច្បងក្នុងគ្រួសារកើតនៅក្នុងខេត្តកោះកុង  ព្រោះតែជីវភាពគ្រួសារជួបការ លំបាក លោក អេ ភូថង ត្រូវបង្ខំចិត្តទៅសុំអ៊ុប្រុសស្នាក់អាស្រាយជាមួយនៅក្នុងខេត្តព្រៃវែង ដោយរស់ នៅឆ្ងាយពីគ្រួសារតាំងពីលោកមានអាយុ៨ឆ្នាំ។ការស្នាក់នៅជាមួយអ៊ុប្រុសនៅខេត្តព្រៃវែង លោក អេ ភូថង ពុំបានចាប់យកការសិក្សានោះទេ គឺ លោក ចាប់យកការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរជំនួសការសិក្សា ដោយហេតុថា លោករៀនមិនចេះ ។

លោក អេ ភូថង មុនក្លាយជាអ្នកប្រដាល់ល្បីឈ្មោះ លោកបានឆ្លងកាត់ប្រវត្តតស៊ូយ៉ាងខ្លាំង នៅក្នុងជំរុំ ហ្វឹកហាត់នៅក្នុងខេត្តព្រៃវែង ពេលខ្លះការហូបចុកមិនគ្រប់គ្រាន់ ហាត់កាត់ភ្លៀងហាលថ្ងៃ ដោយរត់ជា ច្រើនគីឡូម៉ែត្រ ។ ប៉ុន្តែដោយសារតែចិត្តស្រលាញ់ និងការតស៊ូរបស់លោក ក្នុងការហ្វឹកហាត់ប្រដាល់ បុរាណខ្មែរ ធ្វើឲ្យលោកបានក្លាយជាអ្នកប្រដាល់ល្បី ឈ្មោះមួយរូបនៅក្នុង អំឡុងឆ្នាំ២០០០ ស្ថិតនៅ ក្នុងដួងចិត្តអ្នកគាំទ្រគុនខ្មែរ។

ភាពល្បីល្បាញក្នុងអាជីពជាអ្នកប្រដាល់ លោក អេ ភូថង បានគ្រងខ្សែក្រវ៉ាត់ចំនួន៤មានដូចជា ខ្សែ ក្រវ៉ាត់ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៥ ខ្សែក្រវ៉ាត់ABC និងខ្សែក្រវ៉ាត់ពិភពលោកចំនួន២ ដែលជាការប្រកួត ជាលក្ខណៈអន្តរជាតិរៀបចំប្រកួតនៅក្នុងស្រុក។

អតីតស្តេចប្រដាល់រូបនេះ ចាប់តាំងពីលោកក៏សាងកេរ្តិ៍រហូតដល់ លោកចូលនិវត្តបញ្ចប់អាជីពជាកីឡា ករ លោកមានប្រវត្តឡើងសង្វៀនជាតិនិងអន្តរជាតិមិនក្រោម៥០០ដងឡើយ ។ ប៉ុន្តែការប្រកួតដែល លោករាប់ជាផ្លូវការមានជាង៣០០ដង ក្នុងនោះ លោក បរាជ័យ ប្រជាមាណជាជាង១០ដងប៉ុណ្ណោះ។

លោក អេ ភូថង បច្ចុប្បន្ន មានវ័យ៤៧ឆ្នាំ លោក កំពុងកាន់កាប់ក្លិបប្រដាល់គុនខ្មែរមួយ និងមានកូន៤ នាក់ ប្រុស៣នាក់ និងស្រី១នាក់។ កូនប្រុសស្រីទាំង៤របស់លោក សុទ្ធសឹងមានឧបនិស្ស័យជាមួយគុន ខ្មែរទាំងអស់ កីឡាការិនី អេ យ៉ានុតជាកូនស្រីច្បង ដោយកូនប្រុសទី១  អេ វិរៈខាំឈីត ហៅ ម៉ឺន មេឃា និងកូនប្រុសទី២ អេ អាំម៉ារីន កំពុង ឈរឈ្មោះជាកីឡាករគុនខ្មែរលំដាប់អេនៅកម្ពុជា និងជាកីឡាករជម្រើសជាតិវ៉ូវីណាមផងដែរ៕

You might also like