ក្រុមអាហ្សង់ទីន បានផ្តួល អ៊ីតាលី ក្លាយជាម្ចាស់ជើងឯក Finalissima

Detail Top Banner

បាល់ទាត់ ៖ ការប្រកួតរវាងជើងឯកនៃទ្វីបអឺរ៉ុបនិងអាមេរិកខាងត្បូង បានបញ្ចប់ហើយកាលពីយប់មិញ ខណៈក្រុមអាហ្សង់ទីន បានផ្តួល អ៊ីតាលី ក្នុងលទ្ធផល៣ទល់នឹង០ នៅកីឡដ្ឋាន Wembley ក្លាយជាម្ចាស់ជើងឯកនៃការប្រកួត Finalissima ។ ៣គ្រាប់របស់អាហ្សង់ទីន កើតឡើងពីការបញ្ជូនបាល់របស់ Messi ដើម្បីបង្កើតឱកាសឱ្យ Lautaro Martinez ស៊ុតបញ្ចូលទីគ្រាប់ទី១នៅនាទី២៨ បន្ទាប់ពី Di Maria ស៊ុតបាល់បញ្ចូល គ្រាប់ទី២នៅនាទី៤៥+១ និងការស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់កីឡាករបម្រុង Paulo Dybala នៅម៉ោងបន្ថែម នាទី៩០+៤ ។


គួរអោយដឹងផងដែរថា នេះគឺជាការប្រកួតលើកទី១រវាងជើងឯកទ្វីបទាំងពីរក្នុងរយៈពេល ២៩ ឆ្នាំ។វាជាការរស់ឡើងវិញនៃពានរង្វាន់ Artemio Franchi Cup ដែលបានប្រកួតប្រជែងពីរដងមុន – ក្នុងឆ្នាំ ១៩៨៥ នៅពេលដែលបារាំងបានផ្តួលអ៊ុយរូហ្គាយនិងនៅឆ្នាំ១៩៩៣ នៅពេលដែលអាហ្សង់ទីនបានផ្តួលដាណឺម៉ាកដោយបាល់ប៉េណាល់ទី៕


ប្រភព ៖ BBC Sport

You might also like