រកឃើញក្រុមខ្លាំង នៃពានរង្វាន់បាល់ទះ Slamball ដែលមិនធ្លាប់ចាញ់សោះ
ភ្នំពេញ ៖ ការប្រកួតបាល់ទះពានរង្វាន់ Slamball បានបិទបញ្ចប់ ហើយ កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់រកឃើញក្រុមខ្លាំង ដែលឆ្លងកាត់ការប្រកួតយ៉ាងសិ្វតស្វាញអស់ជាច្រើនប្រកួត តែមិនស្គាល់ពាក្យថាចាញ់សោះ រហូតដណ្តើមបានជើងឯក គឺក្រុមពង្រួល កំពង់ស្ពឺ យកឈ្នះ លើក្រុម ត្រីឆ្លាំងភ្នំពេញ ៣-២ នៅ វគ្គ ផ្តាច់ព្រ័ត្រយ៉ាង ស្វិតស្វាញ មែនទែន។
មុនឡើង ប៉ះក្រុមពង្រួលកំពង់ស្ពឺនេះក្រុមភ្នំពេញ បានយកឈ្នះ លើក្រុម ដំរីសៀមរាប ក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរ ឱ្យសោកស្ដាយ ការប្រកួត នៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញ បាត់ស្មាត់សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសក ជើងទៅ។ កត្ដានេះហើយ ទើបភ្នំពេញ ប៉ះជាមួយ កំពង់ស្ពឺ ហាក់ដូចជា មិនពេញសាច់ នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។
តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាស អមជាមួយប្រាក់រង្វាន់ ៥ ០០០ ដុល្លារផងនោះគឺពិតជាជក់ចិត្តមែនទែន។ កំពង់ស្ពឺ ជាអ្នកនាំមុខមួយសិតមុន តែក៏ត្រូវភ្នំពេញ តាមទៅតាមមក ដែលអូសការប្រកួត ដល់សិតទី៥ ឯណោះ។ នៅសិតចុង ក្រោយនេះហើយ ក្រុមកំពង់ស្ពឺ ដែលមានយន់ រាជ ចិត្រ និង ទូច អង្គរក្ស ធ្វើបានល្អជាង និងយកឈ្នះក្នុងលទ្ធផល ១៥-១២។ ចុងបញ្ចប់ក្រុមជើងឯកពានរង្វាន់ Slamball បានទៅលើពង្រួលកំពង់ស្ពឺ យកឈ្នះ ភ្នំពេញ ៣ សិតទល់ នឹង២ សិត។
អ្វីដែលកាន់តែពិសេស ថែមទៀតនោះតាំងពីប្រកួតរយៈពេល៣ខែនិងមាន៨ ក្រុមចូលរួមនេះ ក្រុមរបស់ កំពង់ខាងលើ លេងមិន ដែលចាញ់ក្រុមណានោះទេ។ ពួកគេបំបាក់ជើងខ្លាំងព្រៃវែង ដែលមានឌូក ក្ដី ហើយឈ្នះ ទាំងសៀមរាប ដែលមានបន្ទាយឈើ និង អធិរាជ កំពូល បាំង វ៉ា ថែម ទៀត មុន មក ផ្ដល់ មេរៀន ដល់ ភ្នំពេញ ដែល ជា ក្រុម ធី ម៉េងហ៊ួង នេះ។
សម្រាប់ ប្រាក់ រង្វាន់ និង លើក ចិត្តមាន ដូច ខាង ក្រោម៖
លេខ ១ ក្រុម ពង្រួល កំពង់ ស្ពឺ ទទួល បាន មេដាយ មាស និង ប្រាក់ រង្វាន់ ៥ ពាន់ ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស
លេខ២ ត្រី ឆ្លាំង ភ្នំពេញ ទទួល បាន ប្រាក់រង្វាន់ ៣ ពាន់ ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស
លេខ ៣ ដំរី សៀមរាប ទទួល បាន ប្រាក់ រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕