កាយសម្ព័ន្ធយក ការប្រកួតជើងឯកពិភពលោក នៅជប៉ុន វាស់ស្ទង់សមត្ថភាពអត្ពលិក មុនស៊ីហ្គេម នៅកម្ពុជា

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតជើងឯកពិភពលោក នៅជប៉ុន គឺជាការវាស់ស្ទង់សមត្ថភាពចុងក្រោយ របស់ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកាយសម្ព័ន្ធកម្ពុជា ប្រភេទ Aerobic ទាំង៩រូប មុនស៊ីហ្គេមចាប់ផ្ដើមនាខែឧសភាខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម ណយ ផាន់ណា បានឲ្យដឹងថា «ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ គឺជាការត្រៀមលក្ខណៈសម្រាប់ការចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាមកដល់ និងជាការពង្រឹងសមត្ថភាព បច្ចេកទេសអោយកាន់តែល្អប្រសើរ ដើម្បីក្តោបឪកាសដណ្តើមមេដាយជូនជាតិ។ ឯកឧត្តម សង្ឃឹមថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ ជាការដកស្រង់បទពិសោធន៍មួយដ៏ល្អ ហើយយើងអាចវាយតម្លៃបានទៅលើការប្រកួត មុនស៊ីហ្គេមរបស់យើងតែម្ដង»។ឯកឧត្តមអគ្គលេខាធិការ បានបន្តថា ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ មានជាង១០ប្រទេសចូលរួម ចន្លោះពី១៥ ទៅ១៨ប្រទេស ក្នុងនោះ ក៏មានកីឡាករ កីឡាការិនីខ្លាំងៗកម្រិតពិភពលោក មកតំបន់អឺរ៉ុបចូលរួមដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា កម្ពុជាត្រូវតែចូលរួមដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី។


សូមបញ្ជាក់ថា ការចូលរួមប្រកួតជើងឯកពិភពលោក នៅជប៉ុននេះ កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី ចំនួន៩រូប ចៅក្រមអន្តរជាតិ ១រូប និងគ្រូបង្វឹកចំនួន ៣រូប ៕

You might also like