លោកពេជ្រ សុផាន់ យល់ព្រមអោយ ពេជ្រ សម្បត្តិ ប្រកួតតាមលក្ខខណ្ឌដែលឃីម បូរ៉ា ចង់បានព្រោះ………………

Detail Top Banner

ប្រដាល់ ៖ សម្រាប់ជំនួបរវាងកូនសិស្សរបស់ពេជ្រ សុផាន់ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣​ខាង​មុខ​នេះ ជាមួយឃីម បូរ៉ា ជាជំនួបដែលពេជ្រ សម្បត្តិរួមទាំង អ្នកគាំទ្រប្រដាល់គុ​នខ្មែរ​មួយ​ចំនួន ទន្ទឹងរងចាំជាយូមកហើយ​ ។

ដោយសារមានមតិអ្នកគាំទ្រមួយចំនួនដែលបានបញ្ចេញនៅលើបណ្តាញសង្គម ថា ពេជ្រ សម្បត្តិ ចង់ប៉ះ ឃីម បូរ៉ា ព្រោះខ្លាចមិនហ៊ានសងសឹក កីឡាករឡាវខាំភូ ដែលធ្លាប់ទាត់គេ អោយសន្លប់កាល​ពីពេល​កន្លង​ទៅនៅសង្វៀនបាយ័ន ។

ឆ្លើយតបទៅកាន់អ្នកគាំទ្រលោកពេជ្រ សុផាន់ បានបញ្ជាក់ថា សម្រាប់សមត្ថភាពរបស់សម្បត្តិនាពេ​ល​បច្ចុប្បន្ន​ប៉ះអ្នកណាក៏បាន ក្នុងប្រភេទគីឡូ៦០ ប្រកួតលក្ខណៈហ្គង់បែបណាក៏មិនបញ្ហានោះទេ ទោះត្រូវ​សង​​សឹក​ខាំ​​ភូ​ក៏ដោយ​ជាពិសេសប្រសិនបើ អាចឈ្នះ ឃីម បូរ៉ា ទៀតនោះ នឹងធ្វើអោយ​សមត្ថ​ភាព​របស់​សម្បត្តិ​កើន​ឡើងមួយកម្រិតទៀត ។ ដោយលោកពេជ្រ សុផាន់ បាននិយាយ​យ៉ាងដូច្នេះថា «បច្ចុប្បន្ន ដូចបងប្អូន​អ្នកតាម​ដាន​ប្រដាល់​បានដឹងរួចមកហើយថា សមត្ថភាព​របស់​សម្បត្តិ នៅពេលនេះ​ប៉ះអ្នក​ណា​ក៏បាន សម្បត្តិអាចប្រកួតជាមួយទាំងអស់ក្នុងគីឡូ៦០ អោយតែស្ថិតនៅក្រោមការគ្រប់គ្រង នឹង​ស្តាប់​តាមការបង្វឹករបស់ខ្ញុំ ។ សម្រាប់ការប៉ះគ្នាជាមួយបូរ៉ា ព្រោះតែបូរ៉ា ជាកីឡាករដែលបង​ប្អូន​បាន​ស្គាល់​រួចមកហើយ ថាគេជាកីឡាករដែល​ធ្លាប់មានបទ​ពិសោធន៍ច្រើន ដែលបងប្អូនទទួលស្គាល់ ដូច្នេះ​សម្រាប់​សម្បត្តិ ចាញ់ជារឿងធម្មតា ក្នុងអាជីពជាអ្នកប្រដាល់ប៉ុណ្ណោះ តែកុំភ្លេចថាសម្បត្តិ​គាត់មា​ន​អាវុធ​សម្លាប់​របស់គាត់ មានទឹកចិត្តមុះមុតក្នុងការប្រកួត ដូច្នេះប្រសិនបើប្រកួតនេះឈ្នះ ​សម្បត្តិនឹង​ឡើង​មួយ​កម្រិត​ទៀត » ។

ទន្ទឹមនោះអតីតអ្នកប្រដាល់គុនខ្មែរលំដាប់ជួរមុខនៅកម្ពុជារូបនេះ ក៏បានបកស្រាយផងដែលចំពោះការ​ដែលលោកយល់ព្រមតាមលក្ខខណ្ឌរបស់ បូរ៉ា អោយសម្បត្តិប្រកួតលក្ខណៈគុនខ្មែរ៥ទឹក ១ទឹក៣នាទី ប្រើហ្គង់ធម្មតា ។ គ្រូបង្វឹករូបនេះ បញ្ជាក់ថា «កាលពីពេលកន្លងទៅមូលហេតុ​ដែលលោកស្នើ​អោយ​ប្រកួត​ហ្គង់ MMA ព្រោះមិនចង់អោយមានការកាត់សេចក្តីលំអៀងទៅរកម្ខាងៗ ពេលប្រកួតចប់អ្នក​ចាញ់​ផុស​ហ្វេសប៊ុកមិនអស់ចិត្ត ណាមួយកាលពីពេលកន្លងទៅបូរ៉ា យកលេសមិនចង់ប្រកួត​ជាប់ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម ខ្លាចខូចដៃខូចជើង តែពេលចង់ស៊ីហ្គេម ក៏នៅតែមិនចង់ប៉ះសម្បត្តិដ៏ដែល ដូច្នេះមាន​តែ​ខ្ញុំ​យល់ព្រមតាមលក្ខខណ្ឌគេវិញ ដើម្បីអោយបំណង ដែលចង់សាកល្បង​ជាមួយរាមច្បងរបស់សម្បត្តិ​បាន​សម្រេច នឹងអស់ចិត្ត» ។

រំលឹកថា កាលពីពេលកន្លងទៅ ពេជ្យ សម្បត្តិបានចេញមុខប្រកាសចង់សាកល្បងជាមួយ ឃីម បូរ៉ា ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសាការចចាគ្នារឿងហ្គង់មិនត្រូវ ។ ដោយខាងលោកពេជ្រ សុផាន់ ស្នើអោយប្រកួតលក្ខណៈហ្គង់ MMA ចំណែកឃីម បូរ៉ា ស្នើអោយប្រកួតហ្គង់ធម្មតា ។

អត្ថបទ ៖ គោព្រៃ

You might also like