ជំនួបឆ្លងទ្វីបនៅទឹកដីអូស្ត្រាលីខាងមុខ ពេជ្រ សម្បត្តិ បា្រប់ថា ជួបដៃគូខ្លាំង តែរៀងខកចិត្តបន្តិច

Detail Top Banner

ប្រដាល់ ៖ ពេជ្រ សម្បត្តិ ប្រើពេលត្រឹមរយៈពេលជិត៣ឆ្នាំ អាចទាញចិត្តអ្នកគាំទ្រអោយចាប់អារម្មណ៍ ជាពិ សេសទទួលបានភាពជោគជ័យជាច្រើន តាមរយៈការប្រកួតដ៏ជក់ចិត្តរបស់គេ គឺដេញបុកដៃគូ អោយសន្លប់ និងបោះបង់ការប្រកួតជាបន្តបន្ទាប់ ជាក់ស្តែងកាលពីពេលថ្មីៗ កន្លងទៅថែមទាំង បានយកឈ្នះកីឡាករលំដាប់កំពូលរួមជាតិ ឃីម បូរ៉ា ដោយពិន្ទុ គ្រង់ខ្សែក្រវ៉ាត់គុ្រឌពីរខ្សែថែមទៀតផង ។


ហើយឆាប់ៗខាងមុខនេះ ក្របីព្រៃ ពេជ្រ សម្បត្តិក៏ទទួលបានឱកាសចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅឯប្រទេសអូស្ត្រាលី ជួបជើងខ្លាំងឆ្លងដែនពីប្រទេសថៃ ។
មុនចេញទៅអង្រួនសង្វៀនក្រៅស្រុក ពេជ្រ សម្បត្តិ បានអោយដឹងថា សម្រាប់កីឡាករថៃដែល ខ្លួនត្រូវប៉ះ នាពេលខាងមុខ រូបគេបានស្គាល់តាមរយៈរូបថត និងថែមបានសិក្សាតាម ដានវីដេអូ ដៃគូ ស្វែងយល់ពីក្បាច់ប្រកួត ចំណុចខ្សោយរួចហើយ ។ សម្បត្តិ បញ្ជាក់ថា កីឡាករថៃម្នាក់នោះ ជាកីឡាករមានក្បាច់ល្អ ជាពិសេសទម្រង់ប្រកួតរឹង អាចនឹងមិន ងាយស្រួលសម្រាប់ខ្លួនផ្តួល ប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលខកចិត្តនោះគឺថៃម្នាក់នោះរាងថយបន្តិច មិនមែនជាប្រភេទកីឡាបុក ដែលរូបគេប៉ងចង់ជួបខ្លាំង ។ អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺរូបនេះ បានអោយដឹងទៀតថា រូបគេ រួមជាមួយកីឡាករគុនខ្មែរផ្សេងទៀត បានរៀបចំ Visa រួចស្រេចអស់ហើយ ដោយគ្រោងចេញ ដំណើរពីប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆាប់ៗនេះ ។

គួរអោយដឹងថា ក្របីព្រៃ ពេជ្រ សម្បត្តិ នឹងត្រូវជួបតតាំងជាមួយអ្នក ប្រដាល់ឆ្លងដែនពីប្រទេស ថៃ Tum Kitti Patkam ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅទឹកដីប្រទេសអូស្ត្រាលី ដែលជាជំនួបដណ្តើមខ្សែក្រវ៉ាត់ឆ្លងទ្វីបនាថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។

អត្ថបទ ៖ គោព្រៃ

You might also like