ការប្រកួតបាល់ទាត់ពានរង្វាន់ហ្វូតសាលរិទ្ធីចេស្ដា U-25 ឈានដល់ដំណាក់កាលទី2 នៃវគ្គសន្សំពិន្ទុ

Detail Top Banner

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ហ្វូតសាលរិទ្ធីចេស្ដា U-25 បានឈានដល់ ការប្រកួតក្នុងដំណាក់កាលទី២ នៃវគ្គសន្សំពិន្ទុ គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ដែលការប្រកួតបានដំណើរទៅ នៅទីលានបាល់ទាត់ Rithy Jesda Arena ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ ។

បើតាមតារាងកម្មវិធីប្រកួតដែលបានបង្ហោះលើផេកផ្លូវការ Rithy Jesda Cup U25 បានអោយដឹងថា កម្មវិធីប្រកួត ដំណាក់កាលទី២ ក្នុងសប្តាហ៍នេះ ថ្ងៃអាទិត្យ ទី១៨ ម្សិលមិញមាន៣គូ ជាលទ្ធផល រវាងក្រុមបាល់ទាត់ Lucky FT(LUCK MEDIA FT) 4-2 C-Light Futsal Club , ក្រុមបាល់ទាត់ DIG FC 12-3 Peanut Academy Futsal Team , ក្រុមបាល់ទាត់ Avatar football Club 9-4 New Life FC ។
សម្រាប់ការប្រកួតបន្ទាប់នាសប្តាហ៍ថ្ងៃអាទិត្យ ទី២៥ ខែមីនា មាន៣គូដែលត្រូប្រកួតគ្នា ក្នុងនោះមានដូចជា New Life FC ប៉ះ C-Light Futsal Club , Lucky FT(LUCK MEDIA FT) ប៉ះ DIG FC , Avatar football Club ប៉ះ Peanut Academy Futsal Team ។

សូមជម្រាបថា សម្រាប់ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន ហ្វូតសាលរិទ្ធីចេស្ដា U-25 នេះមានកីឡាករចូលរួចប្រជែងចំនួន១២ក្រុម ដោយបែងចែកចេញជា៣ពូល ដោយត្រូវប្រកួតប្រជែងគ្នារយៈពេល២ខែ ដែលបានចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២០ ខែមករា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ ។

You might also like