ឯកឧត្តម ម៉ឹង ពន្លក៖ ខ្មែររស់នៅទីណាក៏ដោយ គឺជាខ្មែរតែមួយយើងអាចចូលរួមជាមួយគ្នាដើម្បីជួយសង្គម

Detail Top Banner

ឯកឧត្តម ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) បានបង្កើតព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព វាងសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)និងយុវជនសហរដ្ឋអាមេរិក ដើម្បីប្រមូលមូនិធិសប្បុរសធម៌យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប ដែលជាមន្ទីរពេទ្យព្យាបាលកុមារដោយឥតគិតថ្លៃ។


ឯកឧត្តម ម៉ឹង ពន្លក បានមានប្រសាសន៍គូសបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពសប្បុរសធម៌មួយនេះ គឺជាការមូលមតិគ្នារវាងសមគមយុវជនកម្ពុជា និងយុវជនសហរដ្ឋអាមេរិក ក្នុងគោលបំណងសប្បុរសធម៌ និងផ្សារភ្ជាប់ទំនងមិត្តភាព សាមគ្គីភាព រវាងយុវជនខ្មែរនៅក្នុងស្រុក និងយុវជនខ្មែររស់នៅក្រៅប្រទេស។


ឯកឧត្តម មឹង ពន្លង បានលើកឡើងទៀតថា យើងអាចបង្កើតព្រឹត្តិការណ៍ប្រកួតរួមគ្នានេះបាន គឺទាំងអស់នេះ ដោយសារតែកក្តាសុខសន្តិភាព ។ដូច្នោះក្នុងនាមយើងជាយុវជនកម្ពុជា និងជាប្រជាពលរដ្ឋកម្ពុជា ត្រូវតែរួមចំណែកគ្នាធ្វើយ៉ាងជួយដល់កិច្ចការងារជួយដល់សង្គមជាតិ។ ប្រធានខាងលើ ពន្យល់ថា ការប្រកួតកីឡាវាយកូនគោលនេះ សរព្ជាក់ឲ្យឃើញថា ទោះខ្មែរយើងនៅទីណា ក៏ជាខ្មែរតែមួយរស់នៅក្រោមដំបូលមេឃតែមួយ។ ដូច្នេះយើងនៅទីណាក៏យើងជា ប្រជាពលរដ្ឋខ្មែរយើងអាចមកចូលរួមមើលប្រទេសជាតិយើងរីកចម្រើន និងយើងអាចរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ជាការងារជួយដល់សង្គមជាតិ។

លោក លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្របសម្រួលផ្នែកបច្ចេកទេស បានឳ្យដឹងដែរ ការប្រកួតកីឡាវាយកូនគោល សប្បុរសធម៌នេះ ថ្វីត្បិតការផ្សព្វផ្សាយមានរយៈពេលខ្លីពិតមែន ប៉ុន្តែមានកីឡាករយុវជនកម្ពុជា និងយុវជនមកពីសហរដ្ឋអាមេរិកចូលរួមជិត១០០នាក់ ។ លោក មានសង្ឈឹមជឿជាក់ថា ការប្រកួតដែលរៀបចំដោយ សមាគមចលយុវជនកម្ពុជា ដើម្បីសប្បុរសធម៌ជួយដល់ការងារសង្គមនេះ នៅឆ្នាំៗក្រោម នឹងមានកីឡាករយុវជនក្នុងស្រុក និងយុវជនខ្មែរនៅក្រៅស្រុកចូលរួមកាន់តែច្រើនជាងឆ្នាំដំបូងនេះទៅទៀត។
ព្រឹត្តិការណ៍ប្រកួតវាយកូនគោលដើម្បីសប្បុរសធម៌នេះ រៃអង្គាសថវិកាបានប្រមាណ ២៥,០០០ដុល្លារអាមេរិក សម្រាប់ជួយទៅមន្ទីរពេទ្យកុមារអង្គរ។ ថវិកានេះ នឹងបានជាចំណែកដ៏សំខាន់ដល់ដំណើរការរបស់មន្ទីរពេទ្យ ដែលកំពុងព្យាបាលកុមារដោយមិនគិតថ្លៃ ហើយកំពុងជួបការខ្វះខាតក្នុងប្រតិបត្តិការរបស់ខ្លួន៕

You might also like