ក្រុមរថយន្តOff Road ខេមបូ នាំយកអំណោយសម្ភារៈសិក្សា អាវរងារ ចែកជូនដល់ប្រជាពលរដ្ឋនៅឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង

Detail Top Banner

ក្រុមរថយន្តOff Road ខេមបូ ដឹកនាំដោយ លោក ព្រុំ រស្មី រួមសហការពីក្រុមVK H COUNTRY CROSSលោក វង្ស គីមហួត ក្រុមBMការ៉ាស់ លោក បូរ៉ា ក្រោមការគាំទ្រពីលោក ញឹម សុវណ្ណារ៉ូ តំណាងក្រុមគ្រួសារមហាគ្រួសាររថ Off Roadកម្ពុជា និង ក្រុមរថយន្ត Off Roadជាច្រើនទៀត បាននាំយកអំណោយ ជាសម្ភារៈសិក្សា អាវរងារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ចែកជូនដល់ប្រជាពលរដ្ឋរស់នៅ តំបន់ដាច់ស្រយ៉ាល ចំនួន៣ភូមិ ស្ថិតនៅ ក្នុងឃុំ ដងពែង ស្រុក សែ្រអំបិល ខេត្ត កោះកុង។
លោក ព្រុំ រស្មី បានឲ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមរថយន្តOff Road ខេមបូបានធ្វើសកម្មភាពមនុស្សធម៍ក្នុងដំណើរកំសានរបស់ខ្លួនមកកាន់តំបន់ឆាយរាប ស្ថិតនៅក្នុងឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង ។

លោក បញ្ជាក់ថា នៅក្នុងដំណើរកំសាន្តនេះ មានរថយន្ត Off Roadប្រមាណជា៤០គ្រឿងមកពីក្រុមផ្សេងៗគ្នានៃមហាគ្រួសាររថយន្ត Off Roadកម្ពុជា ហើយ ក្នុងដំណើរកំសាន្តលើកទី៤នេះ យើងបានគៀងគរថវិកាសប្បុរសធម៍ពីបណ្តាលក្រុមរថយន្តOff Roadដែលចូលរួម ទិញជាសម្ភារៈមានដូចជា សម្ភារៈសិក្សា អាចរងារ ម៉ា ស៊ីនភ្លើង អំពូលសូឡា រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀតផងដែរ។ អ្នកដឹកនាំខាងលើ អះអាងទៀតថា ក្រុមរថយន្តOff Road ខេមបូ ក្នុងមួយឆ្នាំតែងតែបង្កើតដំណើរកំសាន្តរបស់ខ្លួនចំនួនលើកមកកាន់តំបន់ដាច់ស្រយ៉ាល ឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង ដែលរថយន្តធម្មតាមិនអាចធ្វើដំណើរទៅដល់ ព្រោះតែស្ថានភាពផ្លូវលំបាក ត្រូវឆ្លងគ្រលុកជ្រៅៗ គុលឈើ ស្ទឹង និងស្ពានចាស់ទ្រុឌទ្រាមជាដើម។
អ្នកដឹកនាំរូបនេះ ពន្យល់ទៀតថា នៅក្នុងដំណើរកំសាន្តរបស់យើងមួយលើកៗទៅកាន់តំបន់ដាច់ស្រយ៉ាលទាំងនោះ យើងធ្វើឡើងក្នុងគោលដៅជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងបរិស្ថាន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមដំបូលសុខសន្តិភាពតែមួយ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទេសចរណ៌កំសាន្តប្រចាំឆ្នាំ របស់ ក្រុមរថយន្តOff Road ខេមបូ ទៅកាន់តំបន់ឆាយរាប លើកទី៤នេះ បានចំណាយពេល២យប់៣ថ្ងៃ ដោយថ្ងៃ ទី៣០ ស្នាក់នៅបោះជំរុំនៅរមរណីដ្ឋានឆាយថ្មសំពៅ និងថ្ងៃ ទី២ ត្រូវថ្ងៃ ទី៣១ ខែ មករា ឆ្នាំ២០២១ ក្រុមរថយន្ត Off Roadទាំងអស់បានបន្តសកម្មភាពចុះចែកអំណោយជូនពលរដ្ឋនៅភូមិចំនួន៣ មានភូមិ ពោធិ៍បឹង ភូមិកំលូត និងភូមិអូសំរោង ស្ថិតនៅ ឃុំដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង៕

You might also like