មឿន សុខហួច ជឿជាក់ថា ការផ្លាសប្តូរមកកាន់ក្លិបថ្មីនិងជួយឲ្យជីវភាពកាន់តែប្រសើរជាងមុន
កីឡាករគុនខ្មែរ មឿន សុខហូច ស្ថានភាពរបួសជើងបានជាសះស្បើយប្រមាណជា៦០%ហើយ និងកំពុងបន្តហ្វឹកហាត់សម្រកគីឡូនៅក្នុងក្លិបថ្មីនាយកដ្ឋានអង្គរក្សាមើលការខុសត្រូវដោយ លោក ស៊ន អេលី។
កីឡាករ គុនខ្មែរ មឿន សុខហួច បានរងរបួសបាក់ជើងសម្រាកព្យាបាលប្រមាណជាជាង៤ខែទៅហើយ ក្នុងអំឡុងសម្រាកព្យាលបាលជើងប្រមាណជាជាង៤ខែកន្លងមកនេះ មឿន សុខ ហុច បានជួបផលលំបាកយ៉ាងខ្លាំងផ្នែកជីភាព ខណៈបង្គោលគ្រួសារដែលជាអ្នករកលុយបង់ធនាគា ដើម្បីរំលោះផ្ទះ និងលុយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ មឿន សុខហួចជាអ្នករ៉ាប់រង។
ក្រោយជួបព្យុះភ្លៀងដោយសារជីភាពប្រមាណជាជាង៤ខែនេះ មឿន សុខហួច ត្រូវបានក្លិបប្រដាល់ថ្មីនាយកដ្ឋានអង្គរក្សសណ្តុះប្រណី ដោយចំណាយលុយទិញគេពីក្លិបចាស់ ពុទ្ធសិរីវង្សខណ្ឌពោធិ៍សែនជ័យក្នុងតម្លៃខ្លួន៨លានរៀលស្មីរ២០០០ដុល្លារអាមេរិក។
បន្ទាប់ពីមកកាន់ទ្រនំថ្មីក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សប្រមាណជាងកន្លះខែមកនេះ មឿន សុខ ហួច បានចាប់ផ្តើមហ្វឹកហាត់ដោយការរត់សម្រកគីឡូឲ្យមកនៅគីឡូដើម គឺ៦៣ កន្លះ ដើម្បីត្រៀមប្រកួតជាថ្មីក្រោយរបួសបាក់ជើងជាសះស្បើយ១០០%នៅពេលខាងមុខ។
មកកាន់ទ្រនំថ្មី មឿន សុខហួច កីឡាករជើងខ្លាំងលំដាប់ជួរមុខក្នុងប្រភេទទម្ងន់៦៣កន្លះ បានប្តេជ្ញាចិត្តថា ខ្លួននិងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីបង្កើនសមត្ថភាពកាន់តែល្អជាងមុន និងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។
សុខហួច សង្ឈឹមខ្ពស់ថា ការផ្លាស់មកកាន់ក្លិបថ្មីនេះ នឹងធ្វើឲ្យជីវភាពគេមានល្អប្រសើរជាងមុន ដ្បិតក្លិបថ្មីសំបូទីផ្សារប្រកួត។
សូមបញ្ជាក់ថា មឿន សុខហួចកាលប្រកួតនៅក្នុងក្លិបពុទ្ធសិរីវង្សខណ្ឌពោធិ៍ជ័យ ក្នុងមួយខែ គេអាចរកប្រាក់ចំណូលពីការឡើងសង្វៀនប្រមាណជាជាងមួយពាន់ដុល្លារអាមេរិក ធ្វើឲ្យមានលទ្ធភាពរំលោះផ្ទះបាន និងសល់លុយខ្លះៗជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃថែមទៀតផង។ ប៉ុន្តែពេលខកខានឡើងសង្វៀនប្រមាណជាង៤ខែដោយបាក់ជើងអំឡុងពេលប្រកួតជាមួយកីឡាករគុនខ្មែរឡុង សំណាង មឿន សុខហួចបានជួបការលំបាក់ជាខ្លាំងផ្នែកជីវភាព ព្រោះត្រូវរ៉ាប់រងបង់រំលោះផ្ទះ និងរ៉ាប់រងជីវភាពប្រចាំថ្ងៃ៕