អនុប្រធានសហព័ន្ធកីឡាចំបាប់ ឧបត្ថម្ភស្បែកកីឡា៣៧គូ ដើម្បីជម្រុញការហ្វឹកហាត់ដល់ក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា
លោក ខេស៊ី បាណេត អនុប្រធានកីឡាចំបាប់កម្ពុជា បានឧបត្ថម្ភស្បែកជើង ចំនួន៣៧គូ ដល់សហព័ន្ធកីឡាចំបាប់កម្ពុជា សម្រាប់ក្រុមជម្រើសជាតិកីឡាចំបាប់ពាក់ហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួតនានា លើឆាកអន្តរជាតិ នាព្រឹកថ្ងៃទី២ ខែ សីហាឆ្នាំ២០២១នេះ ។
អនុប្រធានសហព័ន្ធកីឡាចំបាប់រូបនេះ បញ្ជាក់ថា ស្បែកជើងទាំង៣៧គូនេះ គឺចែកជូនកីឡាករកីឡាការិនីជម្រើសជាតិចំបាប់ គឺជាផលិតផលសហរដ្ឋអាមេរិក មានគុណភាពខ្ពស់ និងផលិតជាពិសេស សម្រាប់ការហ្វឹកហាត់ និងប្រកួតកីឡាចំបាប់ ។ លោក ខេស៊ី បាណេត អះអាងថា ពេលមានសម្ភារៈហ្វឹកហាត់មានគុណភាព វាបានផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់ ពីព្រោះថាស្បែកជើងល្អជម្រុញឲ្យការហ្វឹកហាត់កាន់តែងាយស្រួល ពិសេសការប្រកួតតែម្តង ដើម្បីទប់ជំហរចូលប្រើស្នៀតបោកគូប្រកួត ។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ពន្យល់ថា ស្បែកជើងចំនួន៣៧គូ ដែលជាផលិតផលល្អរបស់សហរដ្ឋអាមេរិក ដើម្បីជួលដល់ការហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបង្កើនគុណភាពបច្ចេកទេស សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ ។
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជារូបនេះ ពន្យល់ថា ស្បែកជើងចំនួន៣៧គូ ដែលជាផលិតផលល្អរបស់សហរដ្ឋអាមេរិក ដើម្បីជួលដល់ការហ្វឹកហាត់ដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាបង្កើនគុណភាពបច្ចេកទេស សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ ។
លោក ខេស៊ី បាណេត បន្ថែមថា តាមរយៈការផ្គត់ផ្គង់នូវសម្ភារហ្វឹកហាត់លើកនេះ នឹងជំរុញបន្ថែមការលើកទឹកចិត្ត និងការខិតខំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ បង្កើនក្តីសង្ឃឹមកាន់តែខ្ពស់ សម្រាប់កីឡាចំបាប់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ ក៏ដូចជាការត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។
គួរបញ្ជាក់ថា លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានអោយដឹងថា គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់បានមកដល់កម្ពុជា ដើម្បីត្រៀមបង្វឹកដល់កីឡាករ កីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា ហើយក្នុងនោះក្រុមចំបាប់កម្ពុជាចំនួន១០រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ២លើកចំពោះមុខនេះ ។
សូមបញ្ជាក់ថា ស្បែកជើង៣៧គូ ដែលលោក ខេស៊ី បាណេត ឧបត្ថម្ភជូនសហព័ន្ធកីឡាចំបាប់សម្រាប់ផ្តល់ជូនកីឡាករ កីឡាការិនីជម្រើសជាតិពាក់សម្រាប់ហ្វឹកហាត់ និងត្រៀមការប្រកួតនានា នៅលើឆាកអន្តរជាតិ គឺជាផលិតផលអាមេរិក ដែលមានតម្លៃសរុបជាង៦ពាន់ដុល្លារអាមេរិក ៕ ដោយ៖ អាសង្ហា