សហព័ន្ធកីឡាប្រដាល់សកល អះអាងថា នឹងពង្រឹងការចាប់គូប្រកួត ដើម្បីគុណភាពប្រកួតកាន់តែជក់ចិត្ត

Detail Top Banner

ការប្រកួតប្រដាល់សកល ULTIMATE BOXING CHAMPIONSHIP 2021 រៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឆ្ពោះទៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ បានបញ្ជាក់ថា សម្រាប់សប្តាហ៍ទី១នេះ បានបញ្ចប់កាលពីថ្ងៃអាទិត្យទី១៩ ខែកញ្ញា ដោយជោគជ័យ និងមានអ្នកចូលទស្សនាគាំទ្រយ៉ាងច្រើន តាមផេករបស់សហព័ន្ធ និងផេកព័ត៌មានរបស់ VEHA MEDIA ។ អគ្គលេខាធិការខាងលើ បានគូបញ្ជាក់ថា ត្បិតមានការរអាក់រអួលពាក់ព័ន្ធ និងបញ្ហាបច្ចេកទេសបន្តិចបន្តួចយ៉ាងណាក្តី ក៏ការប្រកួតនៅតែដំណើរការដោយរលូន ពិសេសរៀបចំគោរពតាមវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាល ដោយមានការវ៉ាស់កម្តៅ ធ្វើសំណាកគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួម ។ លោក បានប្តេជ្ញាថា សម្រាប់សប្តាហ៍ទី២ នឹងរៀបចំឲ្យកាន់តែមានគុណភាពឡើង ជាពិសេសពង្រឹងការចាប់គូ ធ្វើយ៉ាងណាអោយកាន់តែល្អជាក់ចិត្តសម្រាប់អ្នកគាំទ្រ នឹងលើកទឹកកីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា ឆ្ពោះទៅប្រជែងមេដាយជូនជាតិដោយជោគជ័យ លើឆាកអន្តរជាតិនាពេលខាងមុខ ។

លោក ប៊ុយ សោភ័ណ្ឌ បានអះអាងថា ការប្រកួត ULTIMATE BOXING CHAMPIONSHIP 2021 ដែលសហព័ន្ធរៀបចំនេះ គឺផ្តល់ឱកាសសម្រាប់កីឡាករ កីឡាការិនីនៅតាមបណ្តាក្លិបនានា ក៏ដូចជាក្រុមជម្រើសជាតិ វិវឌ្ឍធនធានបច្ចេកទេស ពីការហ្វឹកហាត់កន្លងមក ពីព្រោះបើហ្វឹកហាត់មិនប្រកួត នោះទេពួកគាត់មិនដឹងពីសមត្ថភាព ម្យ៉ាងទៀតក៏ជាការត្រៀមលក្ខណៈចូលរួមការប្រកួតកម្រិតអន្តរជាតិ ដូចជាស៊ីហ្គេមជាដើម ។សូមបញ្ជាក់ថា សម្រាប់ការរៀបចំប្រកួតលើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ មានចំនួន៦គូ និងមានការចូលរួមប្រកួតពីកីឡាករជម្រើសជាតិប្រដាល់សកល និងកីឡាករមកពីបណ្តាក្លិបប្រដាល់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាបផងដែរ ៕

You might also like