បាត់វត្តមានចាន់វឌ្ឍនាកាក្នុងជំនួបជើងទី២ប៉ះកោះហ្កាំ ដោយសាតែឆ្លងជំងឺកូវីដ១៩

Detail Top Banner

មហាជនជាច្រើន ដាក់ចម្ងល់លើបញ្ហា ដែលមិនឃើញមានឈ្មោះ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា ចូលលេងជើងទី២ ពេលគោព្រៃកម្ពុជា ប៉ះជាមួយកោះហ្កាំ របស់សហរដ្ឋអាមេរិក ក្នុងពាន AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែនជើងទី២កាលពីពេលថ្មីៗនេះ។ ដោយយើងតាមការបកស្រាយក្នុងសន្និសីទដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ជាក់ថា ការបាត់វត្តមានកីឡាករ ចាន់ វឌ្ឍនាកា ក្នុងជំនួបប៉ះ កោះហ្កាំជើងទី២នេះ ដោយសាតែ កីឡាករឆ្នើម ចាន់ វឌ្ឍនាកាបានឆ្លងជំងឺកូវីស១៩ ខណៈដែលកីឡាករជម្រើសជាតិកម្ពុជា៥រូបទៀតមានគួច សុគុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែ សុខសិឡា, និង ទៀន ពិសី ក៏ឆ្លងជំងឺកូវីដដែរ។សម្រាប់ដំណើរឆ្ពោះទៅវគ្គបន្ដ ក្រុមជម្រើសជាតិកម្ពុជាបានស្ថិតចូលក្នុងប្រអប់ទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងក្រុមឡើងមកពីវគ្គ Play-Off ដូចគ្នា គឺឥណ្ឌូនេស៊ី ដើម្បីចាប់ឆ្នោតជាមួយ POT ចំនួន ៣ផ្សេងទៀត ដែលក្នុង POT នីមួយៗមាន ៦ក្រុមដូចគ្នា ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីបន្ដការប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣។
ចំពោះការប្រកួតជម្រុះជុំទី៣ នឹងចាប់ផ្ដើមនាខែកុម្ភៈ ឆ្នាំ២០២២ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានសិទ្ធិកក់សំបុត្រយន្ដហោះទៅប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន ដែលមានបេក្ខភាព ១៣ក្រុមកំពុងឈរចាំមុនរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។ ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕

You might also like