ពេជ្រ ប៊ុន សិទ្ធ ផ្តាំប្រាប់កាន់ ម៉េងហុង ជួបគ្នាថ្ងៃអាទិត្យនេះ វាយកុំរត់ពេក

Detail Top Banner

នៅថ្ងៃ អាទិត្យទី១៧ ខែ តុលា ឆ្នាំ២០២១ខាងមុខនេះ អ្នកលេងគុនខ្មែរវ័យក្មេងកំពុងឡើងជើងខ្លាំង កីឡាករ ពេជ្រ ប៊ុនសិទ្ធ និងត្រូវ ប៉ះកីឡាករ កាន់ ម៉េង ហុង នៅសង្វៀនទូរទស្សន៍ថោនកម្មវិធីប្រដាល់ Mas Fight មួយទឹក៩នាទី លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។ជុំវិញជំនួបប៉ះកាន់ ម៉េងហុង ជាលើកទី៣នេះ ពេជ្រ ប៊ុន សិទ្ធ អ្នកប្រយុទ្ធវាយមិនចេះថយ បានអះអាងថា បើកាន់ ម៉េងហុង វាយមិនថយដូច២លើកកន្លងទៅនោះ ដោយឈរវាយតទល់ដូចគ្នា ជឿជាក់ថា ជំនួបគ្នាលើកទី៣នេះ នឹងធ្វើឲ្យអ្នកទស្សនាកក្រើកជក់ចិត្ត និងធ្វើឲ្យយើងទាំងពីរនាក់ចាញ់ឈ្នះដោយអស់ចិត្ត។
ឆ្លើយតបនិងការលើកឡើងរបស់កីឡាករគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ថាកាន់ ម៉េង ជាកីឡាករគុនខ្មែរវាយរត់នោះ ម៉េង ហុង បញ្ជាក់ថា នេះជាយុទ្ធសាស្ត្ររបស់ខ្លួនដែលវាយតាមស្ថានភាពនៃកម្មវិធីប្រកួត។ម៉េង ហុង អះអាងថា ជំនួបលើកទី៣កម្មវិធីប្រកួតមានតែមួយទឹកដោយមានរយៈពេល៩នាទីការប្រកួតនឹងធ្វើតាមការកំណត់របស់កម្មវិធីវាយសម្រុកតទល់មិនថយឡើយ នឹងធ្វើឲ្យកក្រើកអ្នកគាំទ្រភ្ញាក់ផ្អើល។
សូមបញ្ជាក់ថា ការប៉ះគ្នារវាងអ្នកប្រយុទ្ធវ័យក្មេងទាំងពីរនេះនៅថ្ងៃអាទិត្យទី១៧ ខែ តុលា ឆ្នាំ២០២១ខាងមុខនេះ ជាជំនួបប៉ះគ្នាលើកទី៣ ដោយជំនួបពីរលើកកន្លងមក លើកទី១ ពេជ្រ ប៊ុនសិទ្ធឈ្នះពិន្ទុ កាន់ ម៉េងហុង និង ជំនួបលើកទី២ កាន់ ម៉េងហុងឈ្នះពិន្ទុពេជ្រ ប៊ុនសិទ្ធវិញ ដោយឡែកជំនួបលើកទី៣ អ្នកទាំងពីរសន្យាថា វាយឲ្យកក្រើកសង្វៀន ធ្វើឲ្យអ្នកគាំទ្រជកចិត្ត និងចាញ់ឈ្នះដោយអស់ចិត្ត៕ អត្ថបទៈ ជាវ ចន្ធូ

You might also like