សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា ត្រៀម២វិញ្ញាសា ល្បងសមត្ថភាពនៅព្រីស៊ីហ្គេម មុនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម

Detail Top Banner

អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា លោក លន់ សាមឌី បានបញ្ជាក់ថា សហព័ន្ធគ្រោងបញ្ជូនអត្តពលិកកីឡាអេឡិចត្រូនិចឆ្នើមលើ២វិញ្ញា ល្បងសមត្ថភាពនៅព្រីស៊ីហ្គេមប្រទេសវៀតណាម នាដើមខែ មករា ឆ្នាំ២០២២ មុនចូលរួមប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នាអំឡុងខែ ឧសភា ឆ្នាំ២០២២ ដែលប្រទេសវៀតណាមម្ចាស់ផ្ទះ។
លោក អគ្គលេខាធិការ បញ្ជាក់ថា វិញ្ញាសាចំនួន២ដែលសហព័ន្ធគ្រោងបញ្ជូនទៅចូលរួមនោះ មានដូចជា ទី១ វិញ្ញាសា League Legends wild Rift និងវិញ្ញាសាទី២ PUBG Mobile ដែលវិញ្ញាសាទាំងពីរខាងលើនេះ នឹងត្រូវចំរាញ់អត្តពលិកឆ្នើមជ្រើសរើសចេញពីការប្រកួតជ្រើសរើសជើងឯកកីឡាអេឡិចត្រូនិចថ្នាក់ជាតិគ្រោងរៀបចំនៅចុងខែ ធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

អគ្គលេខាធិការ ខាងលើ ពន្យល់ថា ការបញ្ជូនអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងព្រីស៊ីហ្គេមនៅប្រទេសវៀតណាមនេះ គឺវាបានផ្តល់អត្ថប្រយោជខ្លាំងណាស់ ចំពោះអត្តពលិកកីឡាអេឡិចត្រូនិចកម្ពុជា ក្នុងការពង្រឹងសមត្ថភាពត្រៀមខ្លួនប្រជែងដោយគុណភាពក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ ដ្បិតអត្តពលិកដែលត្រូវបានជ្រើសរើសចូលប្រកួតក្នុងព្រីស៊ីហ្គេម បានឆ្លងកាត់ការប្រកួតតេសចំរាញ់នៅក្នុងប្រទេស នឹង អត្តពលិកអាចសែងយល់ពីចន្លោះប្រហោងដែលខ្លួនមានការខ្វះខាត់ សម្រាប់ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាព។សូមបញ្ជាក់ថា សម្រាប់ព្រឹត្កិការណ៍ព្រីស៊ីហ្គេម ដែលប្រទេសវៀតណាមរៀបចំ នឹងដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី២ ខែ មករា ដល់ថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២២ ដោយធ្វើការប្រកួតលើ៣វិញ្ញាសា មាន វិញ្ញាសា League Legends wild Rift PUBG Mobile និង វិញ្ញាសាWALORANT ខណៈដែលកម្ពុជាគ្រោងបញ្ជូនពីរវិញ្ញាសា គឺ វិញ្ញាសា League Legends wild Rift និងPUBG Mobile៕

You might also like