សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជាបោះជំរុំហ្វឹកហាត់នៅខេត្តកែប ដើម្បីជម្រុញអភិវឌ្ឍកម្រិតបច្ចេកទេសដល់ជម្រើសជាតិ និងបំរ៉ុង

Detail Top Banner

សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបង្កើតកម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តកែបរយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី៤ខែ ដល់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២១ ដល់អត្តពលិកជម្រើសជាតិនិងបំរ៉ុង ដើម្បីបង្កើនគុណភាពបច្ចេកទេស។


លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានបញ្ជាក់ថា កម្មវិធីបោះជំរុំដែលរៀបចំដោយសហព័ន្ធមានរយៈពេល៨ថ្ងៃនេះ មានកីឡាករកីឡាការិនីជម្រើសជាតិ១៤ និងបំរ៉ងជម្រើសជាតិ៦នាក់ ដោយសិក្សាជាមួយគ្រូកម្រិតអន្តរជាតិចំនួន៣នាក់ ២នាក់ជាគ្រូបរទេស និងម្នាក់ជាគ្រូកម្ពុជា។


អគ្គលេខាធិការរូបនេះ អះអាងថា កម្មវិធីបោះជំរុំហ្វឹកហាត់ដែលសហព័ន្ធរៀបចំនេះ គឺ សហព័ន្ធមានគោលដៅបង្កើនកម្រិតបច្ចេកទេសកីឡាករកីឡាការិនី ដើម្បីឲ្យស្តង់ដា មុននឹងចូលរួមការប្រកួតថ្នាក់ជាតិជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ រៀបចំនៅថ្ងៃ ទី១២ ខែ ធ្នូ ឆ្នាំ២០២១នៅខេត្ត កែប។
អគ្គលេខាធិការរូបនេះ បន្ថែមថា ក្នុងកម្មវិធីបោះជំរុំនេះ កីឡាករកីឡាការិនីជម្រើសជាតិ និងបំរ៉ុងសរុប២០នាក់នេះ នឹងធ្វើការហ្វឹកហាត់អនុវត្តដោយផ្ទាល់នៅទីលានប្រកួតតែម្តង ដោយមានការហែលទឹកសមុទ្រ រត់ និងជិះកង់ ក្រោមការតម្រង់ទិសពីលោកគ្រូកម្រិតអន្តរជាតិទាំង៣នាក់តាមប្រព័ន្ធZOOM និងប្រាប់ដោយផ្ទាល់នៅទីលាន។

ឆ្លងកាត់កម្មវិធីបោះជំរុំហ្វឹកហាត់រយៈពេល៨ថ្ងៃ ជម្រើសជាតិទាំងអស់ និងយល់កាន់តែច្បាស់ក្បួនច្បាប់ និងលក្ខ័ណ្ឌនៃការប្រកួត។


សូមបញ្ជាក់ថា កម្មវិធីបោះជំរុំនេះ មានកីឡាករកីឡាការិនីចូលរួមសរុម២០រូប ក្នុងនោះជម្រើសជាតិ១៤រូប និងបំរ៉ុង៦ ដោយហ្វឹកហាត់ទ្រឹស្តីជាមួយគ្រូជនជាតិអ៊ីតាលី ហ្វង់ កេស្តូតាមZOOM និងសិក្សាដោយផ្ទាល់ជាមួយគ្រូឌឺ រិចម៉ូរេគ្រូជម្រើសជាតិជនជាតិញូសេលេន និង លោកគ្រូចេង ច័ន្ទតារ៉ាគ្រូជម្រើសជាតិ៕

You might also like