ក្រសួងមហាផ្ទៃដណ្តើមបានចំណាត់លេខ១ទាំងបុរសនិងនារីលើវិញ្ញាប្រកួតឌូអាត្លុង នៃប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទ្រីអាត្លុង

Detail Top Banner

បើកឆាកការប្រកួតកីឡាទ្រីអាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅខេត្ត កែប នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃដណ្តើមបានចំណាត់លេខ១ ទាំងបុរស និងនារី លើប្រភេទវិញ្ញាឌូអាត្លុង។
លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បញ្ជាក់ថា សម្រាប់ថ្ងៃបើកឆាកនេះ សហព័ន្ធបានរៀបចំប្រកួតវិញ្ញសាឌូអាត្លុង លើវិញ្ញាសាបុរសនិងនារី មានដូចជា រត់៥គីឡូម៉ែត្រ ជិះកង់២០គីឡូ និងរត់២គីឡូម៉ែត្រកន្លះ ។


អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា សម្រាប់ការប្រកួតថ្ងៃដំបូងលើវិញ្ញាសាឌូអាត្លុងត្លុងនេះ មានកីឡាករកីឡាការិនីចូលរួមចំនួន២៥នាក់ ក្នុងនោះកីឡាការិនី៧នាក់់។ លោក អះអាងថា សម្រាប់ការប្រកួតនេះ គឺដំណើរទៅដោយរលូន រីឯ កីឡាករកីឡាការិនីដែលចូលរួមវិញ គឺបច្ចេកទេសរីកចំរើនល្អជាងមុនៗ ដោយសារតែកីឡាករកីឡាការិនីបានមកបោះជំរុំហ្វឹកហាត់នៅខេត្តកែបអស់ពេល១សប្តាហ៍ទៅហើយ ពោលគឺបានបន្សាំបរិស្ថាន បរិយ៉ាកាសកន្លែងប្រកួត។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទ្រីអាត្លុង ឆ្នាំ២០២១នេះ ដំណើរការប្រកួតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១០ដល់ថ្ងៃទី១២ ខែធ្នូ ដោយធ្វើការប្រកួតលើ៣វិញ្ញាសាដូចជាឌូអាត្លុង អាគ័រត្លុង និងទ្រីអាត្លុង។ឆ្លងកាត់ការប្រកួត​ពេញមួយព្រឹកលទ្ធផលវិញ្ញាសាDuathlon បុរសលេខ១ កាំង ធឿន ក្លឹបក្រសួងមហាផ្ទៃ លេខ២ នាង ពេជ្រពិសិដ្ឋ ក្រសួងមហាផ្ទៃ លេខ៣ ថៃ ធុច ក្លឹបក្រសួងការពារជាតិ ។ ដោយឡែកផ្នែកនារី Duathlon នារី លេខ១ អ៊ួន ច័ន្ទភត្រា ក្លឹបក្រសូងមហាផ្ទៃ
លេខ២ ថន សុម៉ាវត្តី ក្រសួងមហាផ្ទៃ លេខ៣ ហ៊ោ ធីតា ការពារជាតិ៕

You might also like