ខ្សែការពារ ជុំ សុផាន់ យកក្លិបបាល់ទាត់រិទ្ធិ សែន ជាកន្លែងពង្រឹងសមត្ថភាព ដើម្បីវិវឌ្ឍខ្លួនក្លាយជាកីឡាករសក្តានុពល ឈានទៅលីគកំពូលនាពេលអនាគត

Detail Top Banner

កីឡាករខ្សែការពារ ជុំ សុផាន់ កំពុងលេងក្លិបបាល់ទាត់ រិទ្ធិ សែន ពានរង្វាន់បាល់ទាត់លីគ ទី២ ដាក់គោលដៅជាមួយក្លឹបមានមូកលដ្ឋាន នៅខេត្តកំពង់ឆ្នាំង ជាកន្លែងពង្រឹងសមត្ថភាព ឈានចាប់យកឱកាសវិវឌ្ឍខ្លួនក្លាយជាកីឡាករសក្តាលនុពល លេងនៅលីគកំពូលកម្ពុជា នាពេលអនាគត ។


ជុំ សុផាន់ បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងអស់ពីសមត្ថភាព ជួយក្លឹបនៅលីគទី២មួយនេះ ក្នុងការប្រជែងបានកៅអី Top 4 ដើម្បីឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ កីឡាករខ្សែការពាររូបនេះ អះអាងទៀតថា ប្រសិនបើក្លឹបយើង មានកៅអី Top 4 នោះក្លឹបធំៗ នឹងការចាប់អារម្មណ៍ផ្ទេរ ឬក៏ទិញ ទៅលេងនៅលីគកំពូលកំពូលជាក់ជាមិនខាន ។

ដូច្នោះ នេះជាឱកាសដែលកីឡាករមានដើមកំនើតនៅខេត្តកំពង់ឆ្នាំងនេះ ត្រូវបង្ហាញសមត្ថភាពឲ្យគេមើលឃើញ និងចាប់អារម្មណ៍ ។
សូមបញ្ជាក់ថា ជុំ សុផាន់ មានវ័យ២២ឆ្នាំ មុនចូលរួមជាមួយក្លិបបាល់ទាត់ រិទ្ធិ សែន ខេត្តកំពង់ឆ្នាំង គេជាកីឡាករលេងឲ្យក្រុមបាល់ទាត់យុវជន ប្រចាំខេត្ត កំពង់ឆ្នាំ ដោយសារតែទេពកោសល្យល្អ ត្រូវបានក្លិបបាល់ទាត់ រិទ្ធិ សែន ផ្តល់ឱកាសឲ្យក្លាយជាកីឡាករលេង ក្នុងលីគថ្នាក់ជាតិលំដាប់ទី២ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងតួនាទីជាខ្សែការពារ ៕

You might also like