បទចម្រៀង”អ្នកចម្បាំង” នឹងអាចជម្រុញទឹកចិត្តមហាជន និងយុវជន អោយចូលរួមក្នុងចលនាគាំទ្រ គុនល្បុក្កតោ

Detail Top Banner

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថា បទចម្រៀង”អ្នកចម្បាំង” ធ្វើការផលិត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡា គ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ហើយបទចម្រៀងនេះ គឺបានចញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហើយបានលេចជាទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃដល់បុព្វបុរស ទំនៀមទំលាប់ ប្រពៃណៃអ្នកហាត់គុន ជំនឿសាសនា នឹងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតកដ៏វិសេសិសាលមួយនេះ ។


ក្រោយបង្ហាញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏មានការរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន » លោក អ៊ួ តារា រំពឹងថាបទអ្នកចម្បាំងនេះ នឹងក្លាយជាចលករអាចជម្រុញទឹកចិត្ត មហាជន និងយុវជនអោយចូលរួមក្នុងចលនាគាំទ្រគុនល្បុក្កតោ ដើម្បីលើកស្ទួយមរតកដូនតាមួយនេះ ដល់កូនចៅជំនាន់ក្រោយចូលរួមជួយអភិរក្ស និងអភិវឌ្ឍន៍ អោយកាន់តែទូលំទូលាយទៅដល់មជ្ឈដ្ឋានអន្តរជាតិ ជាព្រះរាជាណាចក្រអច្ឆិរិយ ប្រកបដោយភាពកក់ក្តៅ ក្នុងដំណើរឆ្ពោះទៅ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។


សូមបញ្ជាក់ថា បទចម្រៀង “អ្នកចម្បាំង”នេះ ត្រូវបានលោកអ៊ូ តារា ផ្តល់ជូនទៅ CAMSOC សម្រាប់ប្រើប្រាស់ ក្នុងព្រឹត្តិការណ៍កីឡានានា ៕

You might also like