ឯកឧត្តម ប៉ាន់ ខែម ប៊ុនថន ថ្លែងថា ការប្រកួតបាល់ទាត់ពាន ៧មករា តេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២រៀបចំឡើង ដើម្បីលើកកម្ពស់ស្មារតី៧មករា

Detail Top Banner

ឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានប្រតិបត្តសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានថ្លែងប្រាប់ទូរទស្សន៍អប្សរា នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៦ ដែលរៀបចំដោយ យុវជនស្រលាញ់សន្តិភាព មានគោលបំណងប្រមូលកីឡាករវ័យចាស់ និងកីឡាករអតីតបាល់ទាត់អាជីពដែលចូលនិវត្តន៍មកជួបជុំគ្នាប្រកួត ដើម្បីសាមគ្គីភាព មិត្តភាព ពិសេសដើម្បីលើកកម្ពស់ស្មារតី ៧មករា ឆ្នាំ១៩៧៩ ដែលជាមាតាទី២ នៃប្រជាជាតិខ្មែរ ដែលជាថ្ងៃប្រវត្តិសាស្រ្ត បានរំដោះប្រជាជនកម្ពុជារួចផុតពីទុក្ខវេទនាពីរបបបនប្រល័យពូជសាសន៍ប៉ុលពត ។

ជាមួយគ្នានោះ ការប្រកួតនេះ ក៏ដើម្បីចូលរួមលើកស្ទួយវិស័យកីឡា បំផុសចលនាកីឡាឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២ ដំណើរការប្រកួតចាប់ពីថ្ងៃទី៥ មករា ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ មាន៦ក្រុមចូលរួម ចែកចេញជា២ពូល ធ្វើការប្រកួតជម្រុះស្វែងរកក្រុមខ្លាំង២ក្នុងពូលនីមួយៗ ដើម្បីបន្តទៅវគ្គខ្វែង និងឈានទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានតែម្តង ។

ការដែលគណៈកម្មការសម្រេចអនុញ្ញាតឲ្យក្រុមបាល់ទាត់ចូលរួមចំនួន៦ ដោយសារតែស្ថានភាពជំងឺកូវិដ-១៩ ខណៈដូវកាលឆ្នាំមុនៗ ការប្រកួតអបអរសាទរមួយនេះ មានក្រុមជាតិ និងអន្តរជាតិចូលរួមប្រកួតជាច្រើន ។
គួរបញ្ជាក់ថា ប្រកួតបាល់ទាត់ពានរង្វាន់៧មករា តេជោសន្តិភាព រដូវកាលទី៦ ឆ្នាំ២០២២ បណ្តាញទូរទស្សន៍អប្សរាលេខ១១ រួមទាំងផេក AMS TV 11 ,AMS Central ធ្វើការផ្សាយផ្ទាល់ ៕

You might also like