វ៉ាន់ វឿន ជួប ឈុត សិរីវណ្ណថង ក្នុងជំនួបលើកទី៣ ការប្រកួតគុនខ្មែរដណ្តើមពានមាស រដូវកាលទី១

Detail Top Banner

អ្នកប្រដាល់គុនខ្មែររហ័សនាមកាំភ្លើងភ្លោះ វ៉ាន់ វឿន នឹងជួប រីហ៊ូមាស ឈុត សិរីវណ្ណថង នៅកម្មវិធីប្រកួតគុនខ្មែរដណ្តើមពានមាស រដូវកាលទី១ ក្នុងពូលB នាស្ថានីយ៍ទូរទស្សន៍ថោន នាថ្ងៃអាទិត្យទី៩ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ។


ក្នុងជំនួប២លើកកន្លងមក ជើងខ្លាំងទាំង២រូប ឈ្នះម្នាក់ម្តង ក្នុងកម្មវិធីប្រដាល់គុនខ្មែរផ្សេងគ្នា ខណៈ វ៉ាន វឿន ឈ្នះដោយ ឈុត សិរីវណ្ណថង ប្រកួតខុសលក្ខន្តិកៈបច្ចេកទេស គឺវាយពីក្រោយគណៈកម្មការសម្រេចឲ្យចាញ់តែម្តង ។ ដោយឡែក សម្រាប់ជំនួបទី៣នេះ វ៉ាន់ វឿន បញ្ជាក់ថា ត្រូវតែប្រកួតចាញ់ឈ្នះ អោយដាច់ស្រឡះ ព្រោះវាជាការប្រកួតវគ្គវិលជុំសន្សំពិន្ទុ ដើម្បីឡើងកាន់វគ្គបន្ត ខណៈដែលឈុត សិរីវណ្ណថង បង្ហាញក្តីសង្ឈឹមឈ្នះ វ៉ាន់ វឿន ៥០% ។


សូមបញ្ជាក់ថា ការប្រកួតគុនខ្មែរដណ្តើមពានមាស រដូវកាលទី១ រៀបចំដោយស្ថានីយ៍ទូរទស្សន៍ថោន មានបេក្ខភាព៨រូប ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូល ចែកចេញជា២ពូល គឺ A មានកីឡាករ វេង សុភ័ក្រ្ត , ម៉ន សាម៉េត , ជ័រ ពៅ និងសូត្រ វាសនា ខណៈពូលB កីឡាករ អេលីត ចំរើន , ឈុត សិរីវណ្ណថង ,វ៉ាន់ វឿន និងសេក ចៅជូត ។ សម្រាប់ពូលA គឺដំណើរការបាន២ប្រកួតហើយ ដោយកីឡាករ វេង សុភ័ក្រ្ត ទទួលបាន៣ពិន្ទុ ឈ្នះ ម៉ន សាម៉ត រីឯកីឡាករ សូត្រ វាសនា ទទួលបាន៣ពិន្ទុ ឈ្នះកីឡាករ ជ័រ ពៅ ៕

You might also like