រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លើកទឹកចិត្តឲ្យសមាគមន៍រាជសីហ៍បន្តការរៀបចំព្រឹត្តិការណ៍កីឡាអបអរសាទ ថ្ងៃ៧មករា ដើម្បីជាការរំលឹកដឹងគុណ
ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមន៍រាជសីហ៍ ដែលបានរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា ខួបអនុស្សាវរីយ៍ លើកទី៤៣ នៃថ្ងៃផ្តួលរលំ និងបានរំដោះប្រជាជនខ្មែរចេញពីបនប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូបញ្ជាក់ថា ពិតណាស់ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃផ្តល់កំណើតទី២ជូនប្រជាជាតិខ្មែរទាំងមូល ហើយថ្ងៃជ័យជំនះជាប្រវត្តិសាស្រ្តនេះ បានស្ថិតនៅក្នុងចិត្តដួងចិត្តប្រជនខ្មែរជានិច្ចមិនអាចបំភ្លេចបានឡើយ ។ ថ្ងៃ៧មករា កើតឡើង ក៍ដោយសាររណៈស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចប្បន្នជាគណបក្សប្រជាជនកម្ពុជានេះឯង បានរួបរួមកម្លាំងសាមគ្គី បូជាសាច់ស្រស់ឈាមស្រស់ ផ្តួលរំលំរបបសាហាវព្រៃផ្សៃយោងខ្នង ឲ្យរលាយសាបសូន្យ ទើបធ្វើប្រទេសមានរីកចំរើនធ្វើឲ្យប្រជាជាតិខ្មែររស់ នៅក្នុងសុខសន្តិភាព ពេញលេញ ។ ឯកឧត្តម លើកឡើងទៀតថា ការប្រកួតបាល់ទាត់ថ្ងៃ៧មករានេះ គឺឈ្នះៗទាំងអស់គ្នា គ្មាននរណាម្នាក់ចាញ់នោះឡើយ ពោលការប្រកួតនេះ មិនមែនផ្តោតលើបច្ចេកទេសជាសំខាន់ទេ គឺធ្វើឡើងដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងបង្ហាញពីការចូលរួមអបអរសាទ ថ្ងៃទិវាជ័យជំនះ៧មករា ដើម្បីជាការលឹកដឹងគុណូបការៈ ថ្ងៃដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន ។
ឯកឧត្តម ស៊ាន បូរ៉ាត់ បានបន្ថែមទៀតថា ការរៀបចំការប្រកួតបាល់ទាត់របស់សមាគមន៍រាជសីហ៍នាពេលនេះ ពិតជាបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយគុណធម៌ សិល៍ធម៌ ដែលជាតម្លៃវិជ្ជមាន ដែលជាការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ការកសាងអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ៕