គណៈកម្មការធិការជាតិប៉ារ៉ាឡាំពិក បើកយុទ្ធនាការស្វែងរកអត្តពលិកជនពិការសក្តានុពលហ្វឹ កហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣

Detail Top Banner

ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានចាប់ផ្តើមបើកយុទ្ធនាការស្វែងរកអត្តពលិកកីឡាជនពិការសក្តានុពល នៅតាមបណ្តាលខេត្ត ដើម្បីយកមកហ្វឹកហាត់ត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ឯកឧត្តម អគ្គលេខាធិការ បានគូបញ្ជាក់ថា យុទ្ធនាការតាមបណ្តាខេត្តនេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា បានធ្វើចំនួន៣រួចហើយ ក្នុងនោះមានខេត្ត កំពង់ស្ពឺ បាត់ដំបង និងសៀមរាប ។ ក្នុងគោលដៅជ្រើសរើសកីឡាករ កីឡាការិនីជនពិការដែលមានទេពកោសល្យយកមកហ្វឹកហាត់បង្កើនសមត្ថភាព ទៅតាមប្រភេទកីឡាជំនាញរបស់ពួក ដើម្បីត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូង ។
ឯកឧត្តម យី វាសនា បានអះអាងថា យុទ្ធនាការនេះ នឹងបន្តទៅកាន់ខេត្តជាច្រើនទៀត ដើម្បីជ្រើសរើសឲ្យបានធនធានល្អៗលើប្រភេទកីឡាតាមជំនាញ ចំនួន២០០នាក់ រួមទាំងប្រតិភូគ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម និងអ្នកស្ម័គ្រចិត្ត ប្រមាណជា៣០០នាក់ទៀត ចូលរួមហែរក្បួនក្នុងពិធីបើកព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា បេសកម្មមកកាន់ខេត្តបាត់ដំបូង និងសៀបរាប របស់ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈលេខាធិការប៉ារ៉ាឡាំពិកម្ពុជា រយៈពេល២ថ្ងៃនេះ ជ្រើសរើសបានអត្តពលិកកីឡាជនពិការលើ ប្រភេទកីឡាបាល់បោះរទេះ ប៊ូល និងប៉េតង់ ប៊ូស្សែ បាល់ទះអង្គុយ និងប្រភេទកីឡាជនពិការជាច្រើនទៀត ក្នុងនោះក៏បានចុះទៅខេត្តកំពង់ស្ពឺផងដែរ ៕

You might also like