លោក Martin Strupler និយាយថា ប្រាក់ចំណូលពីក្លឹបកីឡាស្គីទឹក មួយផែ្នកយកទៅជួយទ្រទ្រង់អង្គការ I C F Cambodia ផ្តោតលើការងារមនុស្សធម៌

Detail Top Banner

ក្លិបកីឡាជិះស្គីទឹកដំបូងគេនៅកម្ពុជា បានបង្ហាញវត្តមានលើទឹកដីខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិបៃតង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។


លោក Martin Strupler សមាជិកក្រុមប្រឹក្សាភិបាល នៃ អង្គការ I C F Cambodia និយាយថា មូលហេតុបង្កើតក្លិបកីឡាមួយនេះ នៅខេត្តសៀមរាប ដោយសារតែវាជាប្រភេទកីឡាមួយ ដែលពុំទាន់មាននៅទីនេះ ហើយក៏ជាផលិតផលទេសចរណ៍មួយថ្មីបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកកំសាន្តនៅខេត្តវប្បធម៌មួយនេះកាន់តែច្រើនបន្ថែមទៀត។


សមាជិកក្រុមប្រឹក្សាភិបាល នៃ អង្គការ I C F Cambodia រូបនេះ បញ្ជាក់ទៀតថា ក្លិបកីឡាជិះស្គី ដែលមានមូលដ្ឋាននៅក្នុងភូមិបៃតង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប បំរើសេវាគ្រប់ម៉ោងជូនភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ប្រសិនបើភ្ញៀវមិនទាន់ចេះជិះក្លិបក៏មានគ្រូបង្គោលប្រចាំនៅទីនេះបង្ហាត់បង្រៀនឲ្យចេះជិះផងដែរ។
លោក Martin Strupler អះអាងថា មួយផ្នែកនៃចំណូលដែលទទួលបាន យកទៅទ្រទ្រង់ជួយអង្គការ I C F Cambodia ជួយលើវិស័យអប់រំ ម្ហូបអាហារ និងអាហារូបករណ៍ជួយដល់សិស្សក្រីក្រ។


លោក បញ្ជាក់ថា ទស្សនៈវិស័យនៃការបង្កើតក្លិបកីឡាស្គីលើកទឹក នៅខេត្តសៀមរាបនេះ មិនមែនផ្តោតសំខាន់លើការរកចំណូល ដើម្បីចំណេញនោះទេ ពោលបង្កើតឡើងផ្តោតយកចិត្តទុកដាក់ចំពោះសុខមាលភាពជាចម្បង។

សូមបញ្ជាក់ថា ក្នុងបរិវេន WAKE PARK មានក្លិបកីឡាស្គីទឹក និងឆ្នេរខ្សាច់ អាហារដ្ឋានអាចរៀបចំពិធីជប់លៀងយ៉ាងធំទូលាយ ក្រៅពីនោះ ក៏មានកន្លែងលេងកីឡាជាច្រើនផងដែរ៕

You might also like