អភិបាលស្រុកល្វាឯម ថ្លែងថា ការប្រកួតបាល់ទាត់បុរស.នារី អាយុក្រោម១៨ឆ្នាំ រៀបចំ ដើម្បីបំផុសវិស័យកីឡាបាល់ទាត់នៅក្នុងស្រុក និងបញ្ជាសឲ្យយុវជនជៀសឆ្ងាញពីគ្រឿងញៀន

Detail Top Banner

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់បុរស.នារី អាយុក្រោម១៨ ដែលរៀបចំគាំទ្រដោយរដ្ឋបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលមានបាល់ទាត់បុរស១៣ក្រុម និងនារី៥ក្រុម ដំណើរការអស់រយៈពេល២៨ថ្ងៃបានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមបាល់ទាត់បុរស ល្ខោនខោលវត្តស្វាយអណ្តែត ដណ្តើមបានពានជ័យលាភីលេខ១ និងផ្នែកនារី ក្រុមបាល់ទាត់ យុវជនវិសទ្យាល័យពោធិ៍រៀង ដណ្តើមបានពានជ័យលាភីចំណត់ថ្នាក់លេខ១។កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក ល្វាឯម បានលើកឡើងថា ពានរង្វាន់បាល់បុរស.នារីអាយុក្រោម១៨ឆ្នាំ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់ឲ្យវិស័យកីឡាបាល់ទាត់នៅក្នុងស្រុកល្វាឯមកាន់តែអភិវឌ្ឍរីកចំរើន ពិសេស ចូលរួមបំផុសចលនាកីឡាឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក អភិបាលស្រុក ល្វាឯម បានលើកទៀតថា ការរៀបចំបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាឲ្យមានជាប្រចាំនៅក្នុងស្រុក គឺជាសកម្មភាពមួយជំរុញឲ្យយុវជន និងយុវនារីមានសុខភាពល្អ ចេះស្រលាញ់លើកស្ទួយកីឡា ចេះរួបរួមសាមគ្គីភាពធ្វើការជាក្រុម ពិសេស គឺបញ្ជាសឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និងអំពើរឧប្បាមុខផ្សេងដែលសង្គមស្អប់ខ្ពើម។

ឆ្លងកាត់ការប្រេកួតយ៉ាងស្វិតស្វាញអស់រយៈពេល២៨ថ្ងៃជាលទ្ធផលផ្នែកបាល់ទាត់បុរស ចំណាត់លេខ១ បានទៅលើ ក្រុមបាល់ទាត់ យុវជន ល្ខោនខោលវត្តស្វាយអណ្តែត ទទួលបានពាន១គ្រឿង មេដាយ៣គ្រឿង បាល់៤គ្រាប់ និងថវិកា២លានរៀល។ ចំណាត់ថ្នាកើ់លេខ២ បានទៅលើ ក្រុមបាល់ទាត់យុវជនសម្រេចក្តីស្រម៉ៃ ទទួលបានមេដាយ៣គ្រឿង បាល់៣គ្រាប់ និងថវិកា១លានរៀល។ ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមបាល់យុវជន រ៉េតហ្វាយអើ ទទួលបានមេដាយ៣គ្រឿង បាល់២គ្រប់ និងថវិកា៧០ម៉ឺនរៀល។ ដោយឡែកផ្នែកនារី ចំណាត់លេខ១ ក្រុមបាល់ទាត់ យុវជនវិសទ្យាល័យពោធិ៍រៀង ទទួលបានពាន១ មេដាយ៣គ្រឿង បាល់៤គ្រាប់ថវិកា១លានរៀល និង ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយ៣គ្រឿង បាល់៣គ្រាប់ និងថវិកា៧០ម៉ឺនរៀល៕អត្ថបទ៖ ជាវ ចន្ធូ

You might also like